វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺឥតគិតថ្លៃសំរាប់អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់
18/06/2013 11:22
វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺឥតគិតថ្លៃសំរាប់អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់

(VOV)_នាថ្ងៃទី ១៨ មិថុនា សម្ព័ន្ធសមាគមមិត្តភាពវៀតណាម សមាគមមិត្តភាព វៀតណាម-កម្ពុជា បានរៀបចំសន្និសីទកាសែត ជូនដំណឹងអំពិលទ្ធផលនៃសកម្មភាព ពិនិត្យព្យាបាលជំងឺ របស់គណះប្រតិវេជ្ជបណ្ឌិតវៀតណាម នៅកម្ពូជា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១១ មិថុនា ឆ្នាំ ២០១៣។ នៅទីនេះ លោកVu Vuong Viet អនុប្រធានសមាគម មិត្តភាព វៀតណាម-កម្ពុជាបានអោយដឹងថា÷ កម្មវិធីពិនិត្យព្យាបាលជំងឺសំរាប់ប្រជា ជននៅ ខ័ណ្ឌឬស្សីកែវ ទីក្រុងភ្នំពេញ(កម្ពុជា) ត្រូវបានអនុវត្តតាមសំណូមពររបស់ អគ្គលេខាធិការព្រឹត្តសភាកម្ពុជា។ គណះប្រតិភូលើកនេះមានវេជ្ជបណ្ឌិតវៀតណាម ចំនួន១០នាក់ បានរួមសហការជាមួយបណ្តាវេជ្ជបណ្ឌិតកម្ពុជា ពិនិត្យមើល និងព្យា បាលជំងឺអោយ អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់។ លទ្ធផលនៃការពិនិត្យព្យាបាល ជំងឺលើកនេះ បាន រួមចំណែកបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ ការរវាងផ្នែកសុខាភិបាលវៀតណាមនិងកម្ពុជា៕ វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺឥតគិតថ្លៃសំរាប់អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់ (អ៊ីនធឺណែត)
Related






