VOV WorldVOV World
វៀតណាម-ចិនបង្កើនទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តលើគ្រប់វិស័យ
21/03/2013 09:00
ព្រឹកថ្ងៃទី២១មីនាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trongបានចរចារជាមួយអគ្គលេខា បក្ស និងជាប្រធានរដ្ឋចិនលោកស៊ី ជិនពីង តាមរយះ ទូរសព្ទ។
វៀតណាម-ចិនបង្កើនទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តលើគ្រប់វិស័យ
                          អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong(រូបថត​Internet) Vovworld-ព្រឹកថ្ងៃទី២១មីនាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trongបានចរចារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោកស៊ី ជិនពីង តាម រយះទូរសព្ទ។លោក Nguyen Phu Trongបានប្រសិទ្ឋិពរ លោកស៊ី ជិនពីងដែលបានជ្រើស តាំងធ្វើជា ប្រធានរដ្ឋចិនជាថ្មីម្តងទៀត។ លោកស៊ី ជិនពីងបានអះអាងថា៖បក្សរដ្ឋនិង ប្រជាជនចិនយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងជាមួយវៀតណាម ត្រៀមខ្លួន ជាស្រេចរួមជាមួយវៀតណាមជំរុញ ទំនាក់ទំនង ដៃគូសហប្រតិបត្តិការយុទ្ឋសាស្រ្តលើ គ្រប់វិស័យរវាងបក្សទាំង២​និងរដ្ឋទាំង២ឲ្យខ្លាំងក្លាថែមទៀត។ ថ្នាក់ដឹកនាំទាំង២រូបក៍បានផ្លាស់ប្តូរទិសដៅធំៗដើម្បីបង្កើនទំនាក់ទំនង ដៃគូសហប្រតិ បត្តិការ យុទ្ឋសាស្រ្តលើគ្រប់វិស័យវៀតណាម-ចិននាពេលខាងមុខផងដែរ៕

More