វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ
22/01/2014 11:37
Vovworld-នាថ្ងៃទី២២មករា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនលោក Xi Jinping បានដំណើរការចរចារតាមទូរស័ព្ទ

វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ (VOV) Vovworld-នាថ្ងៃទី២២មករា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនលោក Xi Jinping បានដំណើរការចរចារតាមទូរស័ព្ទក្នុងឱកាសប្រទេសទាំងពីរទើបនឹងរំលឹកខួបអនុស្សាវរីយលើកទី៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតនិងប្រជាជននៃ ប្រទេសទាំងពីកំពុងត្រៀមអំណរបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក២០១៤។ អគ្គលេខា Nguyen Phu Trong បានស្វាគមន៍រាល់សមិទ្ធិដែលចិនទទួលបានក្នុង រយៈពេលកន្លងមកនិងប្រសិទ្ធិពរប្រជាជនចិនក្រោមការដឹកនាំរបស់បក្សកុម្មុយ នីស្តចិនបន្តដណ្ដើមបានជោគជ័យថ្មីក្នុងបុព្វហេតុកសាងលទ្ធិសង្គមនិយម។ តាងនាមឲ្យបក្សរដ្ឋនិងប្រជាជនចិន អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping បានរាយការណ៍ជាមួយអគ្គលេខា Nguyen Phu Trong អំពីខ្លឹមសារសំខាន់មួយចំនួននៃមហាសន្និបាតនជ្ឈឹមលើកទី៣នៃបក្សកុម្មុយនីស្តចិននា ពេលកន្លងមក។ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតំលៃខ្ពស់វឌ្ឍន៍ភាពនៃទំនាក់ទំនងវៀតណាម -ចិនក្នុងឆ្នាំ២០១៣ ឯកភាពអំពីទិសដៅធំៗក្នុងរយៈពេលខាងមុខ ខំប្រឹងប្រែងសហការរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតត្រូវតាមការយល់ដឹងនិងកិច្ចព្រមព្រៀងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕
Related





