VOV WorldVOV World
វៀតណាម-ទីផ្សារគួរឲ្យ ទាក់ទាញអាជីវករហុងកុង(ចិន)។
03/05/2013 10:22
VOV-រួមជាមួយការធ្លាក់ចុះរបស់ទីផ្សារប្រពៃណី ការ ធ្វើពាណិជ្ជកម្មបាន​ផ្ទេរប្តូរ​ទៅបណ្ដាទីផ្សារទើបនឹង លេចចេញ ជាមួយតំលៃពលករតំលៃជួលដីទាប វៀតណាមកំពុងក្លាយទៅជាអាស័យដ្ឋានវិនិយោគ ដែលបណ្ដាអាជីវករហុងកុងឆ្ពោះមក។
វៀតណាម-ទីផ្សារគួរឲ្យ ទាក់ទាញអាជីវករហុងកុង(ចិន)។
លោក Jonathan Choi ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ជាសម្ព័ន្ធក្រុមហ៊ុនមួយមាន បទពិសោធន៍ជាច្រើនឆ្នាំអាជីវកម្មនៅទីផ្សារទ្វិបអាស៊ី។ (thinkglobalthinkhk.com)         VOV-រួមជាមួយការធ្លាក់ចុះរបស់ទីផ្សារប្រពៃណី ការធ្វើពាណិជ្ជកម្មបាន​ ផ្ទេរប្តូរ​ទៅបណ្ដាទីផ្សារទើបនឹងលេចចេញ ជាមួយតំលៃពលករតំលៃជួលដីទាប វៀតណាមកំពុងក្លាយទៅជាអាស័យដ្ឋានវិនិយោគដែលបណ្ដាអាជីវករហុងកុង ឆ្ពោះមក។​កាសែត Skypost របស់ហុងកុងច្បាប់ចេញផ្សាយនាថ្ងៃទី២ឧសភា​បាន​ដក់ស្រង់ពាក្យសំដីរបស់លោក Jonathan Choi ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ជា​សម្ព័ន្ធក្រុមហ៊ុនមួយមានបទពិសោធន៍ជាច្រើនឆ្នាំអាជីវកម្មនៅទីផ្សារទ្វិបអាស៊ី បានចាត់ទុកថា វៀតណាមកំពុងមានលក្ខណៈងាយស្រួលជាច្រើនសំរាប់​ សកម្មភាព​វិនិយោគដូចជារដ្ឋាភិបាលវៀតណាមសកម្មទាក់ទាញចរន្តទុនពី​ បរទេស សំណុំបែបបទពន្ធងាយស្រួលតំលៃពលករទាប។ ជឿជាក់ទៅលើ​អនាគតវិនិយោគនៅវៀតណាម លោក Jonathan Choi បានអះអាងថា ទោះបី​នាបច្ចុប្បន្នការវិនិយោគរបស់ Sunwah ចូលមកវៀតណាមបានស្រូបយកជិត​៥០%​នៃកំរិតវិនិយោគសរុបចូលបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍ក្តី ប៉ុន្តែក្នុង​រយៈពេល​ ខាងមុខ​សម្ព័ន្ធក្រុមហ៊ុននៅមានផែនការបង្កើនវិនិយោគនៅវៀតណាមថែមទៀត៕