VOV WorldVOV World
វៀតណាម-EU ទទួលបានភាពចំរើនជឿនលឿនក្នុង ការជួបចរចារ FTA
18/01/2014 08:12
វង់ចរចារទី៦ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវងាងវៀតណាមជាមួយសហភាពអឺរ៉ុប( EU)បានបិទ បញ្ច​ប់នាថ្ងៃទី១៧មករានៅរដ្ឋធានី​Brussels(បែលហ្សីក)។
វៀតណាម-EU ទទួលបានភាពចំរើនជឿនលឿនក្នុង ការជួបចរចារ FTA
            លោក Truong Dinh Tuyen អតីតរដ្ឋមន្រ្តី ពាណិជ្ជកម្មវៀតណាមនៅវង់ចរចារទី៦ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រូបថត​VNA Vovworld-វង់ចរចារទី៦ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងវៀតណាម ជាមួយសហភាពអឺរ៉ុប( EU)បានបិទបញ្ច​ប់នាថ្ងៃទី១៧មករានៅរដ្ឋធានី​Brussels (បែលហ្សីក)។ ឆ្លើយតបសម្ភាសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ នៅ បែលហ្សីកលោក Truong Dinh Tuyen អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាមនិង ជាទីប្រឹក្សា​ក្រុមចរចារ FTAវៀតណាម- EUបានចាត់ទុកថា៖ជាទូទៅ ភាគីទាំង២បាន​កំណត់បញ្ចប់ការចរចារនាខែកញ្ញាខាងមុខនិងអាចចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង នាខែតុលាក្នុងឱកាសនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បំពេញ ទស្សកិច្ច​នៅEU។រីឯខ្លួនឯងវិញលោក Mauro Prtriccione   ប្រធានអគ្គនាយក EU និងជាប្រធានក្រុមចរចារEU បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងបស់ភាគីទាំង២ នៅវង់ច​រចារលើកនេះ។លោកក៍ជឿជាក់ដែរថា៖ វៀតណាមនិងEUនិងសម្រេចកិច្ច​ព្រមព្រៀងក្នុងឆ្នាំ២០១៤នេះ៕