VOV WorldVOV World
វៀតណាម-គុយបាបង្កើនកិច្ចសហប្រតិបត្តិការ
19/09/2012 10:09
នាថ្ងៃទី ១៨ កញ្ញា រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Trinh Dinh Dung និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រៅប្រទេសនិងវិនិយោគបរទេសគុយបា Rodrigo Malmierca Diaz បានចុះហេត្ថលេខាលើសេចក្តីកំណាត់ហេតុ ស្តីពីលទ្ធផលនៃសម័យប្រជុំលើកទី ១០ គណៈកម្មាធិការ អន្តររដ្ឋាភិបាលវៀតណាម – គុយបា អំពីកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច
វៀតណាម-គុយបាបង្កើនកិច្ចសហប្រតិបត្តិការ
នាថ្ងៃទី ១៨ កញ្ញា រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Trinh Dinh Dung និងរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មក្រៅប្រទេសនិងវិនិយោគបរទេសគុយបា  Rodrigo Malmierca Diaz បានចុះហេត្ថលេខាលើសេចក្តីកំណាត់ហេតុស្តីពីលទ្ធផលនៃសម័យប្រជុំលើកទី ១០ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម – គុយបា អំពីកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិទ្យាសាស្ត្របច្ចេក ទេស។ បញ្ចប់សម័យប្រជុំលើកនេះ ភាគីទាំង ១ បានឯកភាពរាល់ខ្លឹមសារសហ ប្រតិបត្តិការនិងវិធានការអភិវឌ្ឍន៍ក្នុង ដំណាក់កាល ២០១២– ២០១៣ សំដៅនាំ ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍ ណ៍ឲ្យស៊ីជំរៅនិងមានប្រសិទ្ធភាព។ ក្រៅពីនេះ រដ្ឋាភិបាលគុយបាក៏បានលើកឡើងអំពី របៀបវារៈអំពីកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចទ្វេភាគីក្នុងដំណាក់កាល ២០១២ – ២០១៦ ទៀតផង៕