វៀតណាម-ជប៉ុនបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យ ផ្ទះស្នាក់នៅនិងអភិវឌ្ឍន៌នគរ
24/09/2013 07:30
(VOVworld)-ក្នុងសន្និសីទសេដ្ឋកិច្ចវិនិយោគវៀតណាម-ជប៉ុន ២០១៣ បានប្រ ព្រឹត្តទៅនាថ្ងៃទី២៣កញ្ញានៅទីក្រុងហាណូយ បណ្តាតំណាងចាត់ទុកថា

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈvinhphuc.gov.vn) (VOVworld)-ក្នុងសន្និសីទសេដ្ឋកិច្ចវិនិយោគវៀតណាម-ជប៉ុន ២០១៣ បានប្រព្រឹត្ត ទៅនាថ្ងៃទី២៣កញ្ញានៅទីក្រុងហាណូយ បណ្តាតំណាងចាត់ទុកថា ឆ្លងតាមរយៈ ៤០ឆ្នាំ ជប៉ុនជាវិនិយោគិនសំខាន់ដែលបានជួយឧបត្ថម្ភវៀតណាម លើគំរោងការ ណ៌ជាច្រើន នាំមកនូវផលប្រយោជន៌ជាក់ស្តែង រួមចំណែកយ៉ាងសកម្មសម្រាប់ ការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ ទំនាក់ទំនងនៃប្រ ទេសទាំងពីរ នៅមានសក្តានុភាពជាច្រើន ក្នុងនោះមានការបើកទូលាយកិច្ចសហប្រតិបត្តិការ លើវិស័យផ្ទះស្នាក់នៅ និងអភិវឌ្ឍន៌នគរ។ ក៏ក្នុងសន្និសីទនេះ បណ្តាតំបន់ដូច ជា Quang Ninh, Ha Noi, Dong Thap ទីក្រុងហូជីមិញនិង ទីក្រុងមួយចំនួនទៀត របស់វៀតណាមបានទាក់ទងផ្ទាល់ជាមួយវិនិយោគិន ជប៉ុនដើម្បីឧ្ទេសនាមអំពី រាល់វិស័យដែលកំពុងអភិវឌ្ឍន៌សម្រាប់ពន្លឿនវិនិ យោគ។ លោក Phung Quang Hung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc សង្កត់ធ្ងន់ថា៖ ក្នុងរយៈ ប៉ុន្មានឆ្នាំកន្លងទៅ យើងខ្ញុំបានរៀបចំផែនការរួចរាល់ តំបន់ Vinh Phuc និងត្រូវបាន នាយករដ្ឋមន្រ្តីអនុម័តលើការរៀបចំផែនការមេ Vinh Phuc នឹងខំប្រឹងប្រែងដល់ ឆ្នាំ២០១៤ យើងខ្ញុំនឹងរៀបចំរួចរាល់ផែនការរបស់ខេត្ត។ ពីនោះ នឹងទទួល វិនិយោ គិន មិនត្រឹមតែលើវិស័យឧស្សាហកម្មដោយឡែកប៉ុណ្ណោះ ទេថែមទាំងលើបណ្តា វិស័យដូចជាសេវ៉ាកម្ម កសិកម្មទៀតផង។ សន្និសីទនេះ បានទាក់ទាញអង្គការនិងតំណាងជាង៥០០នាក់ មកពីវៀត ណាមនិងជប៉ុនផងដែរ៕
Related






