VOV WorldVOV World
វៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការកសិកម្មនិងទេសចរណ៍
09/04/2013 08:05
ផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្ម និងទេសចរណ៍ ខេត្ត Tra Vinh លើកទី១ ត្រូវបានប្រារព្វឡើង នារសៀលថ្ងៃទី ៨ មេសា នៅខេត្តបាត់ដំបង ​( កម្ពុជា)។
វៀតណាម-កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការកសិកម្មនិងទេសចរណ៍
ផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្ម និងទេសចរណ៍ ខេត្ត Tra Vinh លើក ទី១ ត្រូវបានប្រារព្វឡើង នារសៀលថ្ងៃទី ៨ មេសា នៅខេត្តបាត់ដំបង  ​( កម្ពុជា)។ នេះគឺជាសកម្មភាព១ក្នុងចំណោមសកម្មភាពឆ្ពោះទៅការបង្កើន​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងខេត្ត Tra Vinh និយាយដោយឡែក និង ​ បណ្ដា​ខេត្ត ​នៅតំបន់វាលទំនាបទន្លេ Cuu Long និយាយរួម ជាមួយតំបន់ផ្សេងៗ​របស់កម្ពុចា ប្រមូលផ្តុំទៅលើបណ្ដាវិស័យកសិកម្មនិងទេសចរណ៍។​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបងបានវាយតំលៃយ៉ាងខ្ពស់ ការរៀបចំផ្សារណាត់លើកនេះ និង  ជំនួបប្រាស្រ័យស្ដីពីការផ្ទេរប្តូរបច្ចេកវិទ្យា កសិកម្ម របស់ខេត្ត Tra Vinh និង ចាត់ទុកថា ​នេះ​គឺជាឱកាសដ៏ថ្លៃថ្នូរ ដើម្បីប្រជាជនខេត្ត បាត់ដំបងសិក្សារ  ស្រាវជ្រាវបទ​ពិសោធន៍ លើកកំពស់ប្រសិទ្ធិភាពផលិតកម្ម កសិកម្ម ពាណិជ្ជ កម្ម ប្រមូល​ទិញ និងកែច្នៃកសិផល៕