VOV WorldVOV World
វៀតណាម–ឡាវចែករំលែកបទពិសោជន៍រៀបចំវេទិការប្រជាជនអាស៊ី–អឺរ៉ុបលើកទី ៩
27/08/2012 06:56
នាថ្ងៃទី ២៦ សីហា ក្នុងក្របខ័ណ្ឌដំណើរទស្សនិច្ចនៅ ឡាវចាប់ពីថ្ងៃទី ២៥ ដល់ទី២៦ សីហា គណៈប្រតិភូនៃ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម ដឹកនាំដោយ ប្រធាន Vu Xuan Hong បានជួបជាមួយប្រធានសមាគម មិត្តភាពឡាវ–វៀតណាម Phamkham Vivaphan។
វៀតណាម–ឡាវចែករំលែកបទពិសោជន៍រៀបចំវេទិការប្រជាជនអាស៊ី–អឺរ៉ុបលើកទី ៩
នាថ្ងៃទី ២៦ សីហា ក្នុងក្របខ័ណ្ឌដំណើរទស្សនិច្ចនៅឡាវចាប់ពីថ្ងៃទី ២៥ ដល់ទី២៦ សីហា គណៈប្រតិភូនៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម ដឹកនាំដោយប្រធាន Vu Xuan Hong បានជួបជាមួយប្រធានសមាគមមិត្តភាពឡាវ–វៀតណាម Phamkham Vivaphan។ លោក Vu Xuan Hong បានជូនដំណឹងលទ្ធផលនៃជំនួបធ្វើការជាមួយបណ្តា ស្ថាប័នមានសមត្ថកិច្ចឡាវអំពីការងាររៀបចំឲ្យវេទិការប្រជាជនអាស៊ី–អឺរ៉ុបលើកទី ៩ ដែលគំរោងនឹងប្រព្រឹត្តទៅនៅឡាវចាប់ពីថ្ងៃទី ១៧ ដល់ទី ២០ វិច្ឆិកា ២០១២ ។ លោក អះអាងទៀតថា៖ វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និតនិងចែករំលែក បទពិសោជន៍ជាមួយឡាវដើម្បីជួយឧបត្ថមឡាវរៀបចំវេទិការប្រជាជនអាស៊ី–អឺរ៉ុប ក៏ដូចជាបណ្ដាសន្និសីទផ្សេងៗទៀត ប្រកបដោយជោគជ័យ។ លោក Phamkham Vivaphan មានគោលបំណងថា៖ វៀតណាមបង្កើនការផ្លាស់ប្តូរបទបិសោជន៍ជួយ ឧបត្ថមដើម្បីវេទិការប្រព្រឹត្តទៅប្រកបដោយជោគជ័យរួមចំណែកកសាងទំនាក់ទំនង មិត្តភាពស្ថិរភាពយូរអង្វែងដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និង លើសកលលោក៕ ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម Vu Xuan Hong ជួបជាមួយប្រធានសមាគមមិត្តភាពឡាវ–វៀតណាម Phamkham Vivaphan។ (Image: Internet)

More