វៀតណាម - ឡាវបង្កើនទំ នាក់ទំនងលើវិស័យការទូត
19/03/2012 08:00
ការជួបប្រាស្រ័យមិត្តភាពលើកទី ៦ រវាងក្រសួង ការបរទេសនៃប្រទេសទាំង២ វៀតណាមនិងឡាវ ត្រូវបានរៀបចំនៅទីក្រុង Ha Tinh ភាគកណ្ដាលវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ទី ២០ មិនាឆ្នាំ ២០១២។

ការជួបប្រាស្រ័យមិត្តភាពលើកទី ៦ រវាងក្រសួងការបរទេសនៃប្រទេសទាំង២វៀតណាម និងឡាវត្រូវបានរៀបចំនៅទីក្រុង Ha Tinh ភាគកណ្ដាលវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ទី ២០ មិនាឆ្នាំ ២០១២។ គណៈប្រតិភូរក្រសួងការបរទេស វៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី Pham Binh Minh។ គណៈប្រតិភូក្រសួង ការបរទេសឡាវ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ Thongloun Sisoulit។ ក្នុងការជួបប្រស្រ័យ ភាគីទាំង ២ អះអាង នឹងសកម្មគួបផ្សំ រៀបចំសកម្មភាពមានអត្ថន័យនិងជាក់ស្តែងជាច្រើន ក្នុងឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម - ឡាវ 2012 សំដៅរំលឹកខួបអនុស្សាវរីយ៍មហាឡារិកលើកទី ៥០ ទិវា បង្កើតទំនាក់ទំនងការទូត (1962 – 2012) និងលើកទី ៣៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញា មិត្តភាពនិងសហប្រតិបត្តិការ វៀតណាម - ឡាវ (1977 – 2012)។ ភាគីទាំង២ឯកភាពបន្ត រក្សារ ផ្លាស់ប្តូរថ្មីនិងលើកកំពស់ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ និយាយរួម ក៏ដូចជា រវាងក្រសួងការបរទេសទាំង២ និយាយដោយឡែក ឲ្យខ្លាំងក្លាថែម ទៀត។ រដ្ឋមន្ត្រីការបរទេសទាំង២រូបចុះហត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំង២។ (Image: http://www.voh.com.vn ) ក្នុងក្របខ័ណ្ឌនៃជមនួបប្រាស្រ័យនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh និង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ Thongloun Sisoulit បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រសួងការបរទេសនៃប្រទេសទាំង ២ វៀតណាម - ឡាវ ក្នុងដំណាក់កាល 2012 – 2017 កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាលាសភា បណ្ឌិតការទូតវៀតណាម និងសាលាសភាបណ្ឌិតការទូតឡាវ៕
Related





