វៀតណាម - Marocco បង្កើនទំនាក់ទំនងសហប្រតិបត្តិការ
18/06/2012 08:04
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son ដឹកនាំគណៈប្រតិភូវៀតណាម ទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅ Marocco ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៦ មិថុនា។

សំដៅពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son ដឹកនាំគណៈប្រតិភូវៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ Marocco ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៦ មិថុនា។ ក្នុងបណ្ដាជំនួបធ្វើការជាមួយគណៈប្រតិភូវៀតណាម ភាគី Marocco បានសង្កត់ធ្ងន់ ថា៖ Marocco យកចិត្តទុកដាក់និងមានគោលបំណងពង្រីកទំនាក់ទំនង សហប្រតិបត្តិការ លើគ្រប់វិស័ជាមួយវៀតណាម ជាពិសេសគឺ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ-បណ្ដុះបណ្ដាល ។ល។ តំណាងរបស់ គណៈប្រតិភូវៀតណាម លោក Bui Thanh Son បានអះអាងថា៖ វៀតណាម ត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការ ជាមួយ Marocco លើបណ្ដាវិស័យ ដែលភាគីទាំង ២ មានសក្តានុភាពជាច្រើននិង តំរូវការសហប្រតិបត្តិការ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ វៀតណាមនិង Marocco បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងលើកទឹកចិត្តនិងការពារការវិនិយោគ កិច្ចព្រមព្រៀងសហប្រតិ បត្តិការទេសចរណ៍ សំដៅបង្កើតមូលដ្ឋានគតិយុត្តិ ឲ្យការបង្កើន ទំនាក់ទំនង សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ រវាងប្រទេសទាំង ២ ឲ្យខ្លាំង ក្លាថែមទៀត៕
Related






