វៀតណាម-ប៊ុលហ្គារីជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២
28/09/2012 10:33
(VOV) – គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយ អនុប្រធាន Huynh Ngoc Son បានមានដំណើរទស្សន កិច្ចនិងបំពេញការងារនៅប៊ុលហ្គារី ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ កញ្ញា។

(VOV) – គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធាន Huynh Ngoc Son បានមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅប៊ុលហ្គារី ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ កញ្ញា។ នារសៀលថ្ងៃទី ២៧ កញ្ញា អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son បានជួបចរចារជាមួយអនុប្រធានរដ្ឋសភាប៊ុលហ្គារី លោក Anastas Anastasov។ អនុប្រធានរដ្ឋសភា Huynh Ngoc Son បានអះអាងថា៖ រដ្ឋសភាវៀតណាមគាំទ្រ គោលមាគា៍គោលនយោបាយថ្មីអំពីការភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស ទាំង ២ និងមានគោលបំណងថា៖ ភាគីទាំង ២ បង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យការពារប្រទេស សន្តិសុខ ទេសចរណ៍ និងបណ្តុះបណ្ដាលកម្មាភិបាល។ រីឯខ្លួន វិញ លោក Anastas Anastasov បានសន្យានឹងជំរុញការអនុវត្តអនុស្សារណៈរ យោគយល់ដែលបានចុះហេត្ថលេខាក្នុងខែមេសាឆ្នាំ ២០១២ ប្រកបដោយប្រសិទ្ធភាព។ ភាគីប៊ុលហ្គារីបានឯកភាពគាំទ្រការអនុវត្តបែបបទលើកលែងទិដ្ឋាការចំពោះ ប្រជាពល រដ្ឋនៃប្រទេសទាំង ២ ក្នុងរយៈពេល ១៥ ថ្ងៃ និងបង្កើនទំនក់ទំនងរវាងបណ្ដាគណៈកម្មា ធិការរបស់រដ្ឋសភា។ ក្នុងថ្ងៃដ៏ដែលគណៈប្រតិភូរដ្ឋសភាវៀតណាមបានមកសម្តែង ការគួសមជាមួយប្រធានាធិបតីប៊ុលហ្គារីលោកស្រី Magarita Popova និងជួបធ្វើការ ជាមួយថ្នាក់ដឹកនាំក្រសួងផ្នែកមួយចំនួនទៀតនៃប៊ុលហ្គារី៕ អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son បានជួបចរចារជាមួយអនុប្រធានរដ្ឋសភាប៊ុលហ្គារី លោក Anastas Anastasov។ (Image: Internet)
Related






