វៀតណាម-ប៉ូឡូញជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ចកម្ម
11/06/2014 10:52
(VOVworld) - ក្នុងឱកាសដំណើរទស្សកិច្ចរបស់អនុរដ្ឋ មន្រ្តីក្រសួងការបរទេសប៉ូឡូញលោកស្រី Katarzyna Kacpercryk រួមជាមួយតំណាងនៃក្រុមហ៊ុនអាជីវកម្ម ចំនួន៥០ នៅវៀតណាម ពីថ្ងៃទី ១០ដល់ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៤ ស្ថានទូតប៉ូឡូញប្រចាំវៀតណាមសហការ ជាមួយសភាពាណិជ្ចកម្មនិងឧស្សាហកម្មវៀតណាម រៀបចំវេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញ នាថ្ងៃទី១១ មិថុនា នៅ រដ្ឋធានីហាណូយ។

វេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញ ប្រព្រឹត្តទៅនាថ្ងៃទី១១ មិថុនា នៅរដ្ឋធានីហាណូយ (VOVworld) - ក្នុងឱកាសដំណើរទស្សកិច្ចរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប៉ូឡូញលោកស្រី Katarzyna Kacpercryk រួមជាមួយតំណាងនៃក្រុមហ៊ុនអាជីវកម្ម ចំនួន៥០ នៅវៀតណាម ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៤ ស្ថានទូត ប៉ូឡូញប្រចាំវៀតណាមសហការជាមួយសភាពាណិជ្ចកម្មនិងឧស្សាហកម្ម វៀតណាមរៀបចំវេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញ នាថ្ងៃទី១១ មិថុនា នៅ រដ្ឋធានីហាណូយ។ថ្លែងមតិនៅវេទិការនេះ លោកស្រី Katarzyna Kacpercryk បានសង្កត់ធ្ងន់ថា ការដែលក្រុមហ៊ុនអាជីវកម្មប៉ូឡូញមកដល់វៀតណាមលើក នេះមិនត្រឹមតែសំដៅបើកទូលាយទំនាក់ទំនងពាណិជ្ចកម្មជាមួយក្រុមហ៊ុន វៀតណាមប៉ុណ្ណោះទេ ថែមទាំងសំដៅស្វែងរកឱកាសដើម្បីវិនិយោគចូល ទីផ្សារនេះ។លោកស្រី Katarzyna Kacpercryk ឲ្យដឹងថា ប៉ូឡូញមានឧត្តមភាព ក្នុងវិស័យកែច្នៃកសិផល ស្បៀងអារហារ ព្រមទាំងធ្វើសកម្មភាពប្រកបដោយ ប្រសិទ្ធិភាពនៅក្នុងបណ្ដាវិស័យដូចជា រ៉ែ ផ្គត់ផ្គងសម្ភារៈធ្វើអាជីវកម្មរ៉ែ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មផ្គត់ផ្គងឱសថ និងសម្ភារៈសុខាភិបាល៕
Related






