វៀតណាម-ប៉ូឡូញបានបង្កើនកិច្ចសហប្រតិបត្តិការការពារបរិស្ថាន។
08/10/2012 11:34
VOV-វេទិការ “ការពារបរិស្ថានប៉ូឡូញ-វៀតណាម” បាន បើកនាព្រឹកថ្ងៃទី៨តុលានៅក្រុងហាណូយ ជាមួយការ ចូលរួមរបស់អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន វៀតណាម Bui Cach Tuyen អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន ប៉ឡូញ Beata Jacsewska តំណាងអង្គភាពអាជីវកម្មនិងអ្នកជំនាញការជាច្រើនក្នុងវិស័យការពារបរិស្ថាននៃប្រទេសទាំងពីរ។

វៀតណាម-ប៉ូឡូញបានបង្កើនកិច្ចសហប្រតិបត្តិការការពារបរិស្ថាន។ VOV-វេទិការ “ការពារបរិស្ថានប៉ូឡូញ-វៀតណាម” បានបើកនាព្រឹកថ្ងៃទី ៨តុលានៅក្រុងហាណូយ ជាមួយការចូលរួមរបស់អនុរដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម Bui Cach Tuyen អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានប៉ឡូញ Beata Jacsewska តំណាងអង្គភាពអាជីវកម្មនិងអ្នកជំនាញការជាច្រើនក្នុង វិស័យការពារបរិស្ថាននៃប្រទេសទាំងពីរ។ ថ្លែងមតិនៅវេទិការ អនុរដ្ឋមន្ត្រី Bui Cach Tuyen បានឲ្យដឹងថាបញ្ហាការពារបរិស្ថានតាំងពីដើមដំបូងត្រូវបាន រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជាពិសេស។ រួមជាមួយដំណោះស្រាយ អំពីគោលនយោបាយ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការសុក្រិដ្ឋ ក្បាល់ម៉ាស៊ីនចាត់តាំងបង្កើននិងពហុបែបបនីយកម្មបណ្ដាប្រភពវិនិយោគ ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការពារ បរិស្ថានក្នុងនោះមានកិច្ចសហប្រតិបត្តិការជាមួយប៉ូឡូញ។ អនុរដ្ឋមន្ត្រី Bui Cach Tuyen បានសង្កត់ធ្ងន់ថា៖ “ប៉ូឡូញជាប្រទេសនៅទ្វីបអឺរុបដែលទទួលបានរាល់សមិទ្ធិគួរឲ្យកត់ សម្គាល់ក្នុងការងារការពារបរិស្ថាន។ ការជំរុញកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងបរិស្ថានប៉ូឡូញអំពីការពារបរិស្ថានគឺអាទិភាពមួយរបស់ក្រសួងធនធាន និងបរិស្ថានវៀតណាម សំដៅបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរក៏ ដូចជាជំរុញអនុវត្តប្រសិទ្ធភាពគោលដៅយុទ្ធសាស្ត្រអំពីការពារបរិស្ថានវៀត ណាម។ វេទិការការពារបរិស្ថានប៉ូឡូញ-វៀតណាមលើកនេះនឹងឲ្យយើង ឱកាសល្អមួយដើម្បីផ្លាស់ប្តូរពិភាគ្សាអំពីលទ្ធភាពសហប្រតិបត្តិការនិងពន្លឿន វិនិយោគរវាងបណ្ដាអង្គភាពអាជីវកម្មបរិស្ថាននៃប្រទេសទាំងពីរ៕”
Related





