វៀតណាម-អាហ្សង់ទីន ផ្លាស់ប្តូរបទពិសោធន៍អំពីការចរចារពហុភាគី
26/06/2013 12:48
(VOVworld) – គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានបំពេញដំណើរទស្សនកិច្ចនៅអាហ្សង់ទីនសំដៅស្វែងយល់ បទពិសោធន៍ក្នុងការចរចារពហុភាគី ទន្ទឹមនឹងនោះ ដំណើរការ សម័យស្រាវជ្រាវ នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំង ២ ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៦ មិថុនា។

(VOVworld) – គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានបំពេញដំណើរទស្សនកិច្ចនៅអាហ្សង់ទីនសំដៅស្វែងយល់ បទពិសោធន៍ក្នុងការចរចារពហុភាគី ទន្ទឹមនឹងនោះ ដំណើរការសម័យស្រាវជ្រាវន យោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំង ២ ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៦ មិថុនា។ ក្នុងរយៈពេលស្នាក់នៅអាហ្សង់ទីន អនុរដ្ឋមន្ត្រី Bui Thanh Son បានជួបធ្វើការ ជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ លោក Hector Timerman និងជួបសន្ទនាជាមួយរដ្ឋ លេខាធិកាទូរគេមនាគមន៍ចំណុះក្រសួងរៀបចំផែនការនិងវិនិយោគនិងរដ្ឋលេខាធិ ការពាណិជ្ជកម្មនៅឯបរទេសចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាហ្សង់ទីន។ ភាគីអាហ្សង់ទីនយកចិត្តទុកដាក់ដាល់ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវិស័យអប់រំ ថ្នាក់ឧត្តមសិក្សានិងវិស័យមួយចំនួនទៀត។ ភាគីវៀតណាមមានគោល បំណង រដ្ឋាភិបាលអាហ្សង់ទីនបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មវៀត ណាមវិនិយោគចូលក្នុងអាហ្សង់ទីន ជាពិសេសគឺ វិស័យទួរគមនាគមន៍៕ វៀតណាម-អាហ្សង់ទីនផ្លាស់ប្តូរបទពិសោធន៍អំពីការចរចារពហុភាគី (Image: Vietnamplus+)
Related






