VOV WorldVOV World
វៀតណាម-អាមេរិកបង្កើនទំនាក់ទំនងមិត្តភាពប្រជាជន
23/11/2012 08:58
(VOVworld) – នារសៀលថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធាន អចិន្ត្រៃយ៍នៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម លោក Nguyen Van Kien បានទទួលជួបគណៈបប្រតិភូអង្គការ “អតិតយុទ្ធជនក្នុងបណ្ដាសង្គ្រាមនៅឯបរទេស” (VFW) របស់ អាមេរិក ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍ William A. Bill Thien ។
វៀតណាម-អាមេរិកបង្កើនទំនាក់ទំនងមិត្តភាពប្រជាជន
(VOVworld) – នារសៀលថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធាន អចិន្ត្រៃយ៍នៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម លោក  Nguyen Van Kien បានទទួលជួបគណៈបប្រតិភូអង្គការ “អតិតយុទ្ធជនក្នុងបណ្ដាសង្គ្រាមនៅ ឯបរទេស” (VFW) របស់អាមេរិក ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍ William A. Bill Thien ។ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូ VFW ចាប់ ពីថ្ងៃទី ២០​ ដល់ទី ២៤ វិច្ឆិកា គឺសំដៅស្វែងយល់អំពីកិច្ចសហប្រតិបត្តិការរវាង​ វៀតណាមនិងអាមេរិកក្នុងការដោះស្រាយបញ្ហាទាហានអាមេរិកបានបាក់ខ្លួន ក្នុងសង្គ្រាមនៅវៀតណាម (MIA)។ អនុប្រធាន Nguyen Van Kien បានចាត់ទុក ថា៖ ដោយឈរលើស្មារតី “ស្លេះទុករឿងអតីតកាល ឆ្ពោះទៅអនាគត”​ VFW​ ត្រូវយកចិត្តទុកដាក់ដាល់បញ្ហាមនុស្សធម៌និងការជំនះពុះពារលើផលវិបាកនៃ សង្គ្រាម ដូចជា បញ្ហាជាតិគីមីពូលព័ណ៍ឡឿងទុំ Dioxin មីនគ្រាប់បែកនៅសេស សល់ក្រោយសង្គ្រាមនៅវៀតណាម។ ក្រៅពីនោះ VFW ត្រូវការបង្កើនកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្ដាអង្គការដើម្បីជំរុញទំនាក់ទំនងមិត្តភាពរវាង ប្រជាជននិងអតីតយុទ្ធជននៃប្រទេសទាំង ២ វៀតណាមនិងអាមេរិក ឲ្យខ្លាំង ក្លាថែមទៀត៕