វៀតណាម-អ៊ីតាលី រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត
22/01/2013 06:45
(VOV)_នាយប់ថ្ងៃទី ២១ មករា នៅទីក្រុង Rome (អ៊ីតាលី ) បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិង អ៊ីតាលី។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅ អ៊ីតាលី បានអញ្ជើញចូលរួម។

(VOV)_នាយប់ថ្ងៃទី ២១ មករា នៅទីក្រុង Rome (អ៊ីតាលី ) បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិង អ៊ីតាលី។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅ អ៊ីតាលី បានអញ្ជើញចូលរួម។ ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិង អ៊ីតាលី( (http://www.baomoi.com) ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រីការបរទេសវៀតនាម លោក Pham Binh Minh បានលើក ច្បាស់ថា÷ “ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត គឺជាឱកាសដើម្បីយើងក្រឡែកមើលអតីតកាលឡើងវិញ ជាមួយបណ្ដាមនោសញ្ជេតនាដ៏ល្អ ប្រសើរ ទន្ទឹមនឹងនោះ ឆ្ពោះទៅអនាគត ជាមួយយថាទស្សន៍សហប្រតិបត្តិការថ្មី។ ការជឿជាក់នេះ កាន់តែបានពង្រឹងនិងពង្រីកជាង ដោយវៀតណាមនិង អ៊ីតាលី ទើបនឹងបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ច ថ្នាក់រដ្ឋនៅ អ៊ីតាលី របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong គូសសញ្ញាអោយការចាប់ផ្តើមដំណាក់កាលថ្មីរបស់ទំនាក់ទំនងទ្វេភាគី នាំទំនាក់ទំនងកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ស៊ីជំរៅ និងចីរភាពថែម ទៀត៕”
Related





