វៀតណាម-អ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម
19/09/2012 10:42
នាថ្ងៃទី ១៨ កញ្ញា នៅទីក្រុងរ៉ូម អ៊ីតាលី នាយកដ្ឋាន ឧស្សាហាកម្មតំបន់ចំណុះក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាម (AIP) និងការិយាល័យពន្លឿនការវិនិយោគនិង បច្ចេកវិទ្យាអ៊ីតាលីចំណុះអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម អ.ស.ប. (UNIDO ITPO Italia) បានចុះហេត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ច សហប្រតិបត្តិការរវាងភាគីទាំង ២ ។

នាថ្ងៃទី ១៨ កញ្ញា នៅទីក្រុងរ៉ូម អ៊ីតាលី នាយកដ្ឋានឧស្សាហាកម្មតំបន់ចំណុះក្រសួង ឧស្សាហពាណិជ្ជកម្មវៀតណាម (AIP) និងការិយាល័យពន្លឿនការវិនិយោគនិង បច្ចេកវិទ្យាអ៊ីតាលីចំណុះអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម អ.ស.ប. (UNIDO ITPO Italia) បានចុះហេត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ច សហប្រតិបត្តិការរវាងភាគីទាំង ២ ។ សេចក្តីថ្លែងការណ៍ “ផែនការសកម្មភាពសំដៅបង្កើនភាពប្រគួតប្រជែងនិងជំរុញ កិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងបណ្ដាដៃគូរអ៊ីតាលី ជាមួយវៀតណាមគឺសំដៅ ជួយ AIP និង UNIDO ITPO Italia បង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ។ នាថ្ងៃ ដ៏ដែល នៅទីស្នាក់ការក្រសួងការបរទេសអ៊ីតាលីសិក្ខសាលាដោយប្រធានបទ “សក្តានុលក្ខណៈសហប្រតិបត្តិការអភិវឌ្ឍន៍ឧស្សាហកម្មនៅវៀតណាម” ត្រូវបាន រៀបចំឡើងដោយ UNIDO ITPO Italia គួបផ្សំស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី និងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម៕
Related





