VOV WorldVOV World
វៀតណាម-អង់គ្លេសសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ
24/09/2013 11:21
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានទទួលជួបសន្ទនាជា មួយ​ឌុចតំបន់ ​York ព្រះរាជបុត្រា អង់គ្លេស Andrew
វៀតណាម-អង់គ្លេសសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ​និងព្រះរាជបុត្រា អង់គ្លេស Andrew (http://nguyensinhhung.net/) (VOV)_នារសៀលថ្ងៃទី ២៤ កញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយ​ឌុចតំបន់ ​York  ព្រះរាជ​បុត្រា អង់គ្លេស Andrew ដែលកំពុងមានដំណើរបំពេញ​ទស្សនកិច្ច​នៅ​វៀតណាម។ ​ប្រធានរដ្ឋសភា​ Nguyen Sinh Hung បាន​ស្វាគមន៍​ ព្រះរាជ​បុត្រា​អង់គ្លេស Andrew យាងមក​បំពេញទស្សនកិច្ច​នៅវៀតណាម ក្នុងឱកាសប្រទេស​ទាំងពីរកំពុង​រំលឹក​ខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត។ ​ ប្រធានរដ្ឋសភា​  Nguyen Sinh Hung បានស្នើរ÷ ព្រះរាជបុត្រា អង់គ្លេស Andrew ​បន្ត​ជួយជ្រោម​ជ្រែង​ វៀតណាម ​រក្សារទុន ODA សំរាប់វៀតណាម បង្កើនកិច្ច​សហ​ប្រតិបត្តិការ​ក្នុង​បណ្ដាវិស័យដែលអង់គ្លេសមានឧត្តមភាព និងវៀតណាមមាន​តម្រូវការ ​ដូចជា÷ ​ការបំរែបំរួលអាកាសធាតុ ស្រាវជ្រាវវិទ្យាសាស្ត្រ…។ល។            ព្រះរាជបុត្រា អង់គ្លេស Andrew ​បានអះអាងបន្តខំប្រឹងប្រែងជំរុញ​ទំនាក់ ទំនង​យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ វៀតណាមនិងអង់គ្លេសនិង​ជឿជាក់ថា÷​កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ​ក្នុងរយះពេលកន្លងទៅ គឺ ជាគ្រឹះដ្ឋាន ​ដើម្បីបើកចេញរាល់វិស័យសហ​ប្រតិបត្តិការថ្មី ដើម្បីផលប្រយោជន៍​របស់ប្រជាជននៃប្រទេសទាំងពីរ៕