VOV WorldVOV World
វៀតណាម-រុស្ស៊ីបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មបច្ចេកវិទ្យា
19/10/2012 10:56
ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai និង ឧបនាយករដ្ឋមន្ត្រីទី ១ រុស្ស៊ី Igor Shuvalov បានចុះ ហេត្ថលេខាលើឯកសារស្តីពីលទ្ធផលនៃសម័យប្រជុំ និង ការព្រមព្រៀងថា៖ សម័យប្រជុំលើកទី ១៦ របស់ គណៈកម្មាធិការ ដែលនឹងត្រូវបាន រៀបចំឡើងនៅ ទីក្រុងហាណូយ នាចុងឆ្នាំ ២០១៣។
វៀតណាម-រុស្ស៊ីបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មបច្ចេកវិទ្យា
(VNA) – ក្នុងក្របខ័ណ្ឌសម័ប្រជុំលើកទី ១៥ គណៈកម្មាធិការអន្តររដ្ឋាភិបាល អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មបច្ចេកវិទ្យានិង បច្ចេកទេសវៀតណាម-រុស្ស៊ី ដែលបានប្រព្រឹត្តទៅ នៅរដ្ឋធានី មូស្គូ (រុស្ស៊ី) ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai និងឧបនាយករដ្ឋមន្ត្រីទី ១ រុស្ស៊ី  Igor Shuvalov បានចុះហេត្ថលេខាលើឯកសារស្តីពីលទ្ធផលនៃសម័យ ប្រជុំនិង ការព្រមព្រៀងថា៖ សម័យប្រជុំលើកទី ១៦ របស់គណៈកម្មាធិការ ដែលនឹងត្រូវបាន រៀបចំឡើងនៅទីក្រុងហាណូយ នាចុងឆ្នាំ ២០១៣។ ឧបនាយករដ្ឋមន្ត្រីទាំង ២ រូប និងជាប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាល បានធ្វើជាកស្សិណសាក្សីពិធីចុះហេត្ថលេខាលើសេចក្តីថ្លែងការអំពីដំណើរ ការអនុវត្តផែនការសកម្មភាពរួមវៀតណាម-រុស្ស៊ី ក្នុងកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគដល់ឆ្នាំ ២០១៥ ។ ទន្ទឹមនឹងនោះ ភាគី ទាំង ២ បានព្រម ព្រៀងអំពីការបង្កើតក្រុមការងាររួមជាន់ខ្ពស់ សំដៅជំរុញ បណ្ដាគំរោងការណ៍ សហប្រតិបត្តិការរវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែម ទៀត៕ សម័ប្រជុំលើកទី ១៥ គណៈកម្មាធិការអន្តររដ្ឋាភិបាល អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មបច្ចេកវិទ្យានិង បច្ចេកទេសវៀតណាម-រុស្ស៊ី (Image: Internet)

More