វៀតណាមចូលរួមសន្និសីទ AFMIS-៩
10/10/2012 07:07
(VNA) – នាថ្ងៃទី ៩ តុលា សន្និសីទពន្លឿនការវិនិយោគ របស់រដ្ឋមន្ត្រីហិរញ្ញរត្ថុ អាស៊ានលើកទី ៩ (AFMIS-៩) បានបើកនៅទីក្រុង ហុងកុង (ចិន) ដោយមាន កាចូលរួមរបស់មន្ត្រីជួរមុខរបស់ផ្នែកហិរញ្ញវត្ថុ-ធនាគា ក្នុងតំបន់អាស៊ាននិងលើសកលលោក។
(VNA) – នាថ្ងៃទី ៩ តុលា សន្និសីទពន្លឿនការវិនិយោគរបស់រដ្ឋមន្ត្រីហិរញ្ញរត្ថុ អាស៊ាន លើកទី ៩ (AFMIS-៩) បានបើកនៅទីក្រុង ហុងកុង (ចិន) ដោយមាន កាចូលរួមរបស់ មន្ត្រីជួរមុខរបស់ផ្នែកហិរញ្ញវត្ថុ-ធនាគាក្នុងតំបន់អាស៊ាននិងលើសកលលោក។ AFMIS គឺសកម្មភាពប្រចាំឆ្នាំនៃកាណាល់សហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុអាស៊ានសំដៅ ឆ្ពោះទៅការកសាងសមាគមអាស៊ានក្លាយទៅជាទីកន្លែងមកដល់គួរឲ្យទាក់ទាញ ចំពោះវិនិយោគិនក្នុងនិងក្រៅប្លុកអាស៊ាន។ ថ្លែងមតិក្នុងពិភក្សារ អនុរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុវៀតណាម លោក Truong Chi Trung បានឲ្យដឹងថា៖ ចាប់ពីដើមឆ្នាំ ២០១២ វៀតណាមបានកំណត់ផ្តល់អាទិភាពដល់ការរក្សារបរិយាកាសម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព សំដៅឆ្លងកាត់រាល់ការលំបាកនៅចំពោះមុខនិងឆ្ពោះទៅគោលដៅកំណើនចីរភាពនិង យូរអង្វែង។ អនុរដ្ឋមន្ត្រី Truong Chi Trung បានសង្កត់ធ្ងន់ថា៖ ការខំប្រឹងចាត់ចែងគ្រង ខឿនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលវៀតណាមបាននាំមកប្រសិទ្ធភាពសកម្ម។ គិតដល់ខែ កញ្ញាឆ្នាំ ២០១២ ផលិតផលសរុបក្នុងស្រុក (GDP) របស់វៀតណាមបានកើនឡើង។ អនុរដ្ឋមន្ត្រី Truong Chi Trung បានបន្តទៀតថា៖ ការដែលរដ្ឋាភិបាលវៀតណាមសម្តែង ការប្តេជ្ញាចិត្តនិងកិច្ចសន្យាអនុវត្តបណ្ដាគោលនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទប់ ស្កាត់អតិផរណា និងជំរុញការៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ច ដែលបាននិង កំពុង មិនត្រឹមតែជួយខឿសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍រឹងមាំ ប៉ុណ្ណោះទេ ថែមទាំង ស្តាទំនុកទុកចិត្តរបស់វិនិយោគិននានានៅក្នុងនិងក្រៅប្រទេសឡើងវិញទៀតផង។ តាមរយៈសន្និសីទនេះ តំណាងនានាក៏បានលើកច្បាស់ការសាកល្បងក្នុងរយៈពេល ខ្លីនិងមធ្យម ដែលប្រទេសជាសមាជិកអាស៊ាននិយាយដោយឡែកនិងប្លុកអាស៊ាន ទាំងមូល និយាយរួមកំពុងប្រឈម ដើម្បីទាក់ទាញវិនិយោគិននៅក្នុងនិងក្រៅប្លុក អាស៊ានថែមទៀត៕ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Truong Chi Trung (Image: Internet)
Related






