វៀតណាមចូលរួមសន្និសីទកំពូលវេទិការសន្ទនាសហប្រតិបត្តិការទ្វីបអាស៊ីលើកទី ១ (ACD)
17/10/2012 11:46
(VOV) – ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ តុលា ឆ្នាំ ២០១២ នៅ Kuwait សន្និសីទកំពូលវេទិការសន្ទនាសហប្រតិបត្តិ ការទ្វីបអាស៊ីលើកទី ១ (ACD) បានប្រព្រឹត្តទៅ។
(VOV) – ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ តុលា ឆ្នាំ ២០១២ នៅ Kuwait សន្និសីទកំពូល វេទិការសន្ទនាសហប្រតិបត្តិការទ្វីបអាស៊ីលើកទី ១ (ACD) បានប្រព្រឹត្តទៅ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស Le Luong Minh បានចូលរួមសន្និសីទនេះ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេស Le Luong Minh បានសង្កត់ធ្ងន់ថា៖ វៀតណាមកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់ខ្លួនផ្លាស់ប្តូររូបសណ្ឋានសេដកិច្ចតាមរយៈរាល់កម្មវិធីរៀបចំរចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ចឡើងវិញ ពិសេសគឺយកចិត្តទុកដាក់ដល់ការជំរុញកំណើន បៃតង់និងការអភិវឌ្ឍន៍ចីរភាព។ ក្រៅពីនោះ វៀតណាមក៏បាននាំចេញ ដំណោះស្រាយមួយចំនួន សំដៅលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ធ ACD ផងដែរ៕
Related





