VOV WorldVOV World
វៀតណាមចូលរួមសន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់បណ្ដាប្រទេស អាស៊ានបើកទូលាយ
05/04/2013 08:58
VOV-សន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់បណ្ដា​​​ប្រទេស អាស៊ានបើកទូលាយ (ADSOM+) បានប្រព្រឹត្តទៅនាថ្ងៃ ទី៤មេសានៅប្រទេសប៊្រុយណេជាមួយការ​​ចូលរួម​របស់ អនុរដ្ឋមន្ត្រី​អគ្គលេខាធិការការពារជាតិដំណាងមកពី ប្រទេសចំនួន១៨ជា​សមាជិក ADMM+ (ប្រទេសសមាជិកអាស៊ានទាំង១០និង ប្រទេសដៃគូសន្ទនា​របស់អាស៊ានចំនួន៨ប្រទេស) រួមជាមួយដំណាងលេខា ធិការដ្ឋានអាស៊ាន។
វៀតណាមចូលរួមសន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់បណ្ដាប្រទេស អាស៊ានបើកទូលាយ
សន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់បណ្ដាប្រទេសអាស៊ានបើកទូលាយ (ADSOM+) បានប្រព្រឹត្តទៅនាថ្ងៃទី៤មេសានៅប្រទេសប៊្រុយណេ         VOV-សន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់បណ្ដាប្រទេសអាស៊ានបើក ទូលាយ (ADSOM+) បានប្រព្រឹត្តទៅនាថ្ងៃទី៤មេសានៅប្រទេសប៊្រុយណេជា មួយការ​​ចូលរួម​របស់អនុរដ្ឋមន្ត្រី​អគ្គលេខាធិការការពារជាតិដំណាងមកពី ប្រទេសចំនួន១៨ជា​សមាជិក ADMM+ (ប្រទេសសមាជិកអាស៊ានទាំង១០និង ប្រទេសដៃគូសន្ទនា​របស់អាស៊ានចំនួន៨ប្រទេស) រួមជាមួយដំណាង លេខាធិការដ្ឋានអាស៊ាន។ ថ្លែង​មតិនៅសន្និសីទ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសវៀតណាមបានអះអាងថា ជាប្រទេស មួយនៅសមុទ្រខាងកើត វៀតណាម​សន្យានិងស្នើរបណ្ដាភាគីដោះស្រាយ ជំលោះដោយសន្តិវិធី លើមូលដ្ឋានបើក​ចំហរតម្លាភាពគោរពបណ្ដាកិច្ច ព្រមព្រៀងអន្តរជាតិនិងដំបន់ក្នុងនោះមាន​អនុសញ្ញាអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រឆ្នាំ១៩៨២​សេចក្តីថ្លែងការ​សំរាប់​ភាគីនានានៅសមុទ្រខាងកើត (DOC) សេចក្តីថ្លែងការ៦ខរបស់អាស៊ានអំពីបញ្ហា​សមុទ្រខាងកើតឆ្នាំ២០១២ និងរួមគ្នាខំប្រឹងប្រែងទទួលឲ្យបានក្រមប្រត្តិបត្តិនៅសមុទ្រខាងកើត (COC)។ វៀតណាមស្នើរបណ្ដាប្រទេសមិនប្រើប្រាស់អំពើរហឹង្សាចំពោះ​អ្នក​នេសាទ និងពលករសន្តិភាពលើសមុទ្រ។ ​ប្រធានគណៈប្រតិភូចិន ឧត្តមសេនីយ៍​ទោ Jian Guo អគ្គសេនាធិការរងកងទ័ពរំដោះប្រជាជនចិនក៏អះអាងថា​ កិច្ចព្រម​ ព្រៀងដើម្បីទទួលបាន COC ជាកត្តាគិន្លឹះក្នុងការដោះស្រាយបណ្ដាបញ្ហា​ លើ​សមុទ្រខាងកើត។         សន្និសីទបានព្រមព្រៀងលើការផ្ដើមគំនិតថ្មីរបស់​វៀត​​ណាម​អំពីការ បង្កើត​ក្រុមជំនាញការអំពីសកម្មភាពរាវរកគ្រាប់បែកមីនមនុស្សធម៍ ឯកភាព ដាក់​ចូល​សេចក្តីថ្លែងការរួមរបស់ ADMM+ លើកទី២និងគាំទ្រវៀតណាម រួមជាមួយឥណ្ឌាធ្វើ​សហអធិបតីដើម្បីអនុវត្តការផ្ដើមគំនិតនេះក្នុងប៉ុន្មាន ឆ្នាំខាងមុខ៕

More