វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីចលនាមិនចូលបក្សសម្ព័ន្ធនៅអេហ្ស៊ីប។
08/05/2012 08:34
VOV-សន្និសីទរដ្ឋមន្ត្រីចលនាមិនចូលបក្សសម្ព័ន្ធ (NAM)កំពុងប្រព្រឹត្តទៅនៅទីក្រុង Sharm El Sheikh របស់អេហ្ស៊ីប។

គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ(រូបថត៖ Internet) VOV-សន្និសីទរដ្ឋមន្ត្រីចលនាមិនចូលបក្សសម្ព័ន្ធ (NAM)កំពុងប្រព្រឹត្តទៅ នៅទីក្រុង Sharm El Sheikh របស់អេហ្ស៊ីប។ ប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ឧសភា សន្និសីទលើកនេះពិភាគ្សាអំពីបណ្ដា ខ្លឹមសារសារវន្តបំផុតដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់នៃចលនា មិនចូលបក្សសម្ព័ន្ធដែលនឹងបានដំណើរការនាចុងខែសីហានៅ Tehran (អ៊ីរង់)។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅ អេហ្ស៊ីប លោក Hoang Chi Trung ប្រធាននាយកដ្ឋានបណ្ដាអង្គការអន្តរជាតិ ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេស Le Luong Minh នឹងធ្វើជាប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទលើក នេះ។ គណៈប្រតិភូវៀតណាមបានចូលរួមសកម្មនិងមានការរួមចំណែកជាក់ ស្ដែង ក្នុងដំណើរការត្រៀមរៀបចំខ្លឹមសារឯកសារជាលាយល័ក្ខអក្សរសំរាប់ សន្និសីទ។ លោកHoang Chi Trung ថ្លែងថា៖ “ឯកសារជាលាយល័ក្ខអក្សរមានខ្លឹមសារជាច្រើននិងដំណើរការចរចារត្រូវ បានប្រព្រឹត្តទៅនៅក្រុងញូយ៉ក់នាចុងខែមិនាដើមខែមេសាក្នុងរយៈពេល ៣សប្ដាហ៍។ តាមរយៈគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិយើងបានសហការជាមួយបណ្ដាប្រទេសក្នុងចលនាមិនចូល បក្សសម្ព័ន្ធ ក្នុងសមាគមន៍អាស៊ានដើម្បីកសាងគោលការណ៍រួមរបស់ចលនា មិនចូលបក្ស សម្ព័ន្ធអំពីបណ្ដាបញ្ហានោះពិសេសគឺការវាយតំលៃអំពីស្ថានភាពនៅអាស៊ី- អាគ្នេយ៍ ការអភិវឌ្ឍន៍របស់អាស៊ាន ការកសាងដំបន់សន្តិភាពស្ថិរភាព ក្នុងដំបន់ក៏ដូចជាលើពិភពលោកជាដើម៕”
Related





