VOV WorldVOV World
វៀតណាមចូលរួមយ៉ាងសកម្មក្នុងបណ្ដាគំរោងការណ៍នៃកម្មវិធី អភិវឌ្ឍន៍របស់ WIPO
02/10/2013 10:55
(VOVworld) – នេះគឺជាបទថ្លែងមតិរបស់គណៈប្រតិភូ វៀតណាមដែលត្រូបាននាំចេញក្នុងសម័យប្រជុំលើកទី ៥១ នៃមហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ WIPO ដែលបានប្រព្រឹត្តទៅនៅស្វីស ចាប់ពីថ្ងៃទី ២៣ កញ្ញាដល់ទី ២ តុលា ឆ្នាំ ២០១៣។
វៀតណាមចូលរួមយ៉ាងសកម្មក្នុងបណ្ដាគំរោងការណ៍នៃកម្មវិធី អភិវឌ្ឍន៍របស់ WIPO
អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ WIPO (Image: Vietnam+) (VOVworld) – វៀតណាមចូលរួមយ៉ាងសកម្មក្នុងបណ្ដាគំរោងការណ៍នៃកម្មវិធី អភិវឌ្ឍន៍របស់ WIPO។ នេះគឺជាបទថ្លែងមតិរបស់គណៈប្រតិភូវៀតណាមដឹកនាំ ដោយប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិ លោក Ta Quang Minh ដែលត្រូវបាន នាំចេញក្នុងសម័យប្រជុំលើកទី ៥១ នៃមហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាអន្តរ ជាតិ WIPO ដែលបានប្រព្រឹត្តទៅនៅស្វីស ចាប់ពីថ្ងៃទី ២៣ កញ្ញាដល់ទី ២ តុលា ឆ្នាំ ២០១៣។ លោក Ta Quang Minh បានសង្កត់ធ្ងន់ថា៖ ក្នុងប៉ុន្មានឆ្នាំ​កន្លងមក   WIPO បានជួយឧបត្ថម្ភវៀតណាម តាមរយៈបណ្ដាកម្មវិធីបណ្តុះបណ្ដាលពី ចម្ងាយស្វែងរកទទួលបានឯកសារជំនាញ ជាដើមសំដៅលើកកំពស់សមត្ថភាព នៃប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់វៀតណាម។ ក៏ក្នុងឱកាសនេះដែរវៀតណាមបាន ចុះហត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាមួយដៃគូនានា ផងដែរ៕

More