វៀតណាមគាំទ្រទំនាក់ទំនងសន្ទនាអាស៊ាន-ចិន
25/04/2013 10:48
VOV-ថ្លែងមតិនៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២២ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៤ និង២៥មេសានៅប្រទេសប៊្រុយណេ នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Tan Dung បានលើកច្បាស់ រាល់បញ្ហាចំណុះខ្លឹមសារអាទិភាពរួមរបស់អាស៊ាន ក្នុងនោះសង្កត់ធ្ងន់ទៅលើអត្ថន័យនៃការជំរុញកសាងសហគមន៍អាស៊ាននា ឆ្នាំ២០១៥ចំពោះដំបន់។

វៀតណាមគាំទ្រទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ (infonet.vn) VOV-ថ្លែងមតិនៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២២ដែលបានប្រព្រឹត្ត ទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៤និង២៥មេសានៅប្រទេសប៊្រុយណេ នាយក រដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានលើកច្បាស់រាល់បញ្ហាចំណុះ ខ្លឹមសារអាទិភាពរួមរបស់អាស៊ាន ក្នុងនោះសង្កត់ធ្ងន់ទៅលើអត្ថន័យនៃការ ជំរុញកសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥ចំពោះដំបន់។ ស្តីពីបញ្ហាសមុទ្រ ខាងកើត នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា អាស៊ានត្រូវ សាមគ្គីភាពនិងពង្រីកសម្លេងរួមដើម្បីសន្តិភាពស្ថិរភាពសន្តិសុខនាវាចរណ៍នៅ សមុទ្រខាងកើត និងសង្កត់ធ្ងន់ការអនុវត្តមានប្រសិទ្ធភាពកិច្ចសន្យានិងកិច្ច ព្រមព្រៀងដែលមានស្រាប់ ក្នុងនោះមានសេចក្តីថ្លែងការ៦ខរបស់អាស៊ានអំពី សមុទ្រខាងកើតនិងសេចក្តីថ្លែងការជាន់ខ្ពស់អាស៊ាន-ចិនរំលឹកខួបលើកទី១០ សេចក្តីថ្លែងការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោះស្រាយជំលោះរវាងភាគីទាក់ទិននានាដោយសន្តិវិធីគោរពច្បាប់អន្តរជាតិ អនុវត្តយ៉ាងពេញលេញនិងប្រសិទ្ធភាព DOC បង្កើនការកសាងទំនុកទុកចិត្ត និងកសាងក្រមសិលធម៍នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។ នាយក រដ្ឋមន្ត្រីក៏អះអាងថា វៀតណាមគាំទ្រតួនាទីសកម្មរបស់ថៃក្នុងការសម្រុះសម្រួល ទំនាក់ទំនងសន្ទនាអាស៊ាន-ចិន ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថាក្នុងឱកាសរំលឹកខួប លើកទី១០ទិវាបង្កើតទំនាក់ទំនងដៃគូអាស៊ាន-ចិន ភាគីទាំងពីរត្រូវជំរុញថែម ទៀតដំណើរការផ្លាស់ប្តូរដើម្បីកសាង COC យ៉ាងឆាប់រហ័ស៕
Related






