ចូលរួមព្រឹត្តិការណ៍នេះ ស្ថានទូតវៀតណាមបានរៀបចំស្តង់ផ្សព្វផ្សាយ និងដាក់តាំងបង្ហាញផលិតផលសិប្បកម្មប្រពៃណី រូបភាពទេសចរណ៍វៀតណាម និងផលិតផលប្រើប្រាស់លេចធ្លោមួយចំនួន។
បណ្តាក្រុមហ៊ុនរបស់វៀតណាមនៅកម្ពុជា ដូចជា៖ Metfone, Angkor Milk, Vietnam Airlines និង IH Travel (សាខារបស់ Viet Travel នៅកម្ពុជា) ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ដែលតាមរយៈនោះ បានរីកសាយភាយ និងផ្សព្វផ្សាយម៉ាកសញ្ញា ផលិតផល និងបង្ហាញពីស្មារតីរួមចំណែកដល់សហគមន៍ ទៅកាន់ស្រទាប់យុវជនកម្ពុជាយ៉ាងច្រើនកុះករ និងមន្ត្រីការទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅកម្ពុជា។ ស្តង់ទំនិញរបស់វៀតណាមបានទាក់ទាញភ្ញៀវចូលទស្សនាយ៉ាងច្រើនកុះករ ជាពិសេសគឺស្រទាប់យុវជន ដែលរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាម ព្រមទាំងបង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជននៅក្នុងសហគមន៍អាស៊ាន។
ការចូលរួមរបស់ស្ថានទូត និងសហគ្រាសវៀតណាមក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់វៀតណាមចំពោះសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងប្រជាជនក្នុងអាស៊ាន រួមចំណែកផ្សារភ្ជាប់ និងកសាងសហគមន៍អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ ប្រជាជន និងម៉ាកសញ្ញាវៀតណាមទៅកាន់សាធារណជន និងយុវជនជំនាន់ក្រោយរបស់កម្ពុជាយ៉ាងទូលំទូលាយផងដែរ៕





