វៀតណាមគាំទ្របង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា
21/02/2013 08:25
VOV-ការសន្ទនាប្រចាំឆ្នាំរវាងឥណ្ឌា-សមាគមបណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី៥បានបិទ នៅក្រុង New Delhi នារសៀលថ្ងៃទី២០កុម្ភៈ។

វៀតណាមគាំទ្របង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា VOV-ការសន្ទនាប្រចាំឆ្នាំរវាងឥណ្ឌា-សមាគមបណ្ដាប្រជាជាតិអាស៊ី- អាគ្នេយ៍ (អាស៊ាន) លើកទី៥បានបិទនៅក្រុង New Delhi នារសៀលថ្ងៃទី២០ កុម្ភៈ។ ក្នុងក្របខ័ណ្ឌការសន្ទនាអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh ប្រធានគណៈប្រតិភូវៀតណាមបានមានបទថ្លែងមតិសំខាន់វាយ តំលៃខ្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាលើគ្រប់វិស័យ។ អនុរដ្ឋមន្ត្រី Pham Quang Vinh បានអះអាងថាវៀតណាមគាំទ្រការបង្កើនកិច្ច សហប្រតិបត្តិការយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាលើគ្រប់វិស័យ។ អាស៊ានវាយ តំលៃខ្ពស់តួនាទីរបស់ឥណ្ឌានិងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា ចំពោះដំបន់អាស៊ី-អាគ្នេយ៍។ អនុរដ្ឋមន្ត្រី Pham Quang Vinh សង្ឃឹមថាមិនត្រឹមតែ បណ្ដាប្រទេសអាស៊ានប៉ុណ្ណោះទេថែមទាំងបណ្ដាប្រទេសផ្សេងៗក្នុងនោះមាន ឥណ្ឌាផងគាំទ្រការខំប្រឹងប្រែងរួមរបស់អាស៊ាននិងប្រទេសទាក់ទិននានាសំដៅ ធានាសន្តិភាពស្ថិរភាពសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើតដោះស្រាយជំលោះដោយសន្តិវិធីលើមូលដ្ឋានគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអំពីច្បាប់សមុទ្រ ក្នុងនោះមានសេចក្តីថ្លែងការណ៍អំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសេចក្តីថ្លែងការណ៍៦ខរបស់អាស៊ាន៕
Related





