វៀតណាមជាមិត្តសំខាន់របស់អង់គ្លេសនៅអាស៊ី-អាគ្នេយ៍។
24/04/2012 08:39
VOV-ថ្លែងមតិមុនដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាម នាថ្ងៃទិ២៤មេសា រដ្ឋមន្ត្រីការបរទេស អង់គ្លេស៍ William Hague បានអះអាងថា “វៀតណាម ជាប្រទេស មានសក្តានុភាពដ៏ធំទូលាយនិងជាមិត្ត សំខាន់របស់អង់គ្លេស៍នៅអាស៊ី-អាគ្នេយ៍”។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស៍ William Hague VOV-ថ្លែងមតិមុនដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទិ ២៤មេសា រដ្ឋមន្ត្រីការបរទេសអង់គ្លេស៍ William Hague បានអះអាងថា “វៀតណាមជាប្រទេស មានសក្តានុភាពដ៏ធំទូលាយនិងជាមិត្តសំខាន់ របស់អង់គ្លេស៍នៅអាស៊ី-អាគ្នេយ៍”។ រដ្ឋមន្ត្រីការបរទេស Hague បាន សំដែងនូវក្តីសប្បាយរីករាយពេលត្រូវបានមក ទស្សនកិច្ចនៅវៀត ណាម ជាដំណើរទស្សនកិច្ចដើមដំបូងរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស៍ មួយរូបមកកាន់ប្រទេសអាស៊ី-អាគ្នេយ៍នេះក្នុងរយៈពេល១៧ឆ្នាំកន្លងមក។ លោក Hague បានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមអំពីទំនាក់ទំនងដៃគូរ យុទ្ធសាស្ត្រដែលប្រទេសទាំងពីរបានចុះហត្ថលេខានាឆ្នាំ២០១០បានសឲ្យ ឃើញថាកិច្ចសន្យារបស់អង់គ្លេស៍ចង់សហប្រតិបត្តិការជាមួយវៀតណាម ទាំងក្នុងវិស័យទ្វេ ភាគីនិងក្នុងបណ្ដាបញ្ហាដំបន់និងពិភពលោក ពីព្រោះ វៀតណាមកំពុងគាន់តែដើរ តួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃលើ ឆាកអន្តរជាតិ។ អង់គ្លេស៍នាបច្ចុប្បន្នជា ប្រទេសមានទំនាក់ទំនងដៃគូ រយុទ្ធសាស្ត្រជាមួយវៀតណាម។ ចំនួនទុនវិនិយោគ សរុបរបស់អង់គ្លេស៍ នៅវៀតណាមគឺប្រមាណ២ពាន់៥រយលានដុល្លាអាមេរិកក្នុងឆ្នាំ២០១១។ នាបច្ចុប្បន្ន វៀតណាមត្រូវបានវាយតំលៃជាទីផ្សារមួយក្នុងចំណោមទីផ្សារ ចំនួន១២មានសក្តានុភាពនិងទើបនឹងលេចចេញនៅទ្វីបអាស៊ីទាក់ទាញ បណ្ដាអង្គ ភាពអាជីវកម្មអង់គ្លេស៍៕
Related





