VOV WorldVOV World
វៀតណាមជានិច្ចកាលចាត់ទុកEUជាដៃគូអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស
01/11/2012 11:30
(VOVworld)-នៅក្នុងការសន្ទនាជាមួយប្រធានក្រុម ប្រឹក្សាអឺរ៉ុប (EU) លោកHerman Van Rompuy ដែល ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១វិច្ឆិការនៅទីក្រុងហាណូយ ប្រធាន​រដ្ឋសភាវៀតណាម Nguyen Sinh Hung បានវាយតម្លៃខ្ពស់ចំពោះតួនាទីអន្តរ
វៀតណាមជានិច្ចកាលចាត់ទុកEUជាដៃគូអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស
ប្រធានរដ្ឋសភា Nguyen Sinh Hung និងប្រធាន EU (រូបថតៈ Internet) (VOVworld)-នៅក្នុងការសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) លោកHerman Van Rompuy ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១វិច្ឆិការនៅទីក្រុងហាណូយ ប្រធាន​រដ្ឋ សភាវៀតណាម Nguyen Sinh Hung បានវាយតម្លៃខ្ពស់ចំពោះតួនាទីអន្តរជាតិ របស់ EU និងអះអាងថាវៀតណាមជានិច្ចកាលចាត់ទុកEUជាដៃគូអាទិភាពចម្បង ក្នុងគោលនយោបាយកិច្ចការបរទេស និងមានគោលបំណង “កសាងទំនាក់ទំនង ដៃគូសម្មភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងយូរអង្វែងដមើម្បីសន្តិភាព និងការអភិវឌ្ឍន៌ក្នុងតំបន់និងលើពិភពលោក”។  ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានវាយតម្លៃខ្ពស់ចំពោះការដែលភាគី ទាំងពីរបានចុះហត្ថលេខាជា ផ្លូវការលើកិច្ចព្រមព្រៀងដៃគូនិងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ (PCA) និងចាប់ផ្តើមចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ រីឯខ្លួនវិញ ប្រធានEU Herman Van Rompuy បានអះអាងថា EU វាយតម្លៃខ្ពស់តួនាទីរបស់វៀតណាម ក្នុងប្លុកអាស៊ាន និងទំនាក់ទំនងរវាងវៀត ណាមជាមួយបណ្តាប្រទេសជាសមា ជិកEU។ EU ក៏កំពុងសកម្មក្នុងការ ទទួលស្កាល់វៀតណាមជាខឿនសេដ្ឋកិច្ច ទីផ្សារផងដែរ៕