VOV WorldVOV World
វៀតណាមជានិច្ចកាលជំរុញនិងការពាររាល់សិទ្ធិរបស់នារី
15/10/2013 11:51
(VOV)_ថ្លែងមតិនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី៖ ដើម្បី​វឌ្ឍនភាព​របស់នារី ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត លើកទី ​៦៨ អង្គការសហប្រជាជាតិ នាថ្ងៃទី ១១ ទី១៤ និងទី ១៦ តុលា ឯកអគ្គរដ្ឋទូតវៀតណាម លោក Le Hoai Trung
វៀតណាមជានិច្ចកាលជំរុញនិងការពាររាល់សិទ្ធិរបស់នារី
          ឯកអគ្គរដ្ឋទូតវៀតណាម លោក Le Hoai Trung  (VOV)_ថ្លែងមតិនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី៖ ដើម្បី​វឌ្ឍនភាព​របស់នារី ក្នុង ក្រប ខ័ណ្ឌនៃមហាសន្និបាត លើកទី ​៦៨ អង្គការសហប្រជាជាតិ  នាថ្ងៃទី ១១ ទី១៤  និងទី ១៦ តុលា ឯកអគ្គរដ្ឋទូតវៀតណាម លោក Le Hoai Trung ប្រធានគណះប្រតិភូ អចិនត្រៃយ៍វៀតណាមនៅ​អង្គការ​សហប្រជាជាតិ បានសង្កត់ធ្ងន់ទៅលើការចាំបាច់  ជំរុញការចូលរួមរបស់​នារីក្នុងជីវិត​នយោបាយជាតិ និងចាត់ទុកនេះគឺជាការចាំបាច់ ដើម្បីកាត់បន្ថយភាពក្រីក្រ និងអនុវត្តរាល់គោលដៅអំពីការអភិវឌ្ឍន៍សហស្សវត្ស៍  (MDGs) ។ ឯកអគ្គ​រដ្ឋ​ទូត​ Le Hoai Trung ក៏បានសង្កត់ធ្ងន់ទៅដល់គោលនយោបាយ ​មុនក៏ដូចជាក្រោយរបស់វៀតណាមគឺ ជំរុញនិងការពារគ្រប់សិទ្ធិរបស់នារី តាមរយះ គោលនយោបាយ និងកម្មវិធីនានា ដើម្បីជំរុញការចូលរួមរបស់នារី ក្នុងគ្រប់ជ្រុងជ្រោយ នៃជីវិត សេដ្ឋកិច្ច សង្គម និងនយោបាយ​របស់ប្រទេសជាតិ។ ដូច្នេះ វៀតណាមទទួល បានសមិទ្ធិ ជាច្រើន អំពីការ​លើកកំពស់តួនាទីរបស់នារី និង ត្រូវបានសហគមន៍ អន្តរជាតិវាយតំលៃខ្ពស់។  លោកបានអោយដឹងថា៖​នាបច្ចុប្បន្ន វៀតណាមឈរលំ ដាប់ថ្នាក់ទី៣ ​ក្នុងអាស៊ាន និងទី៤៨ លើទូទាំងពិភពលោកអំពីសន្ទស្សន៍សមភាពភេទ ​និងជាប្រទេស១ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥ មានចំនួន​សមាជិកា សភាច្រើនបំផុតក្នុងអាស៊ាន៕