VOV WorldVOV World
វៀតណាមជាសសរមួយក្នុងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា។
17/11/2013 08:57
Vovworld-វៀតណាមជាសសរមួយក្នុងគោលនយោបាយឆ្ពោះទៅខាង​កើត​របស់ឥណ្ឌា នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា Salman Khurshid ក្នុងពេលឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុង New Delhi
វៀតណាមជាសសរមួយក្នុងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា Salman Khurshid (indianexpress.com)         Vovworld-វៀតណាមជាសសរមួយក្នុងគោលនយោបាយឆ្ពោះទៅខាង​កើត​ របស់ឥណ្ឌា នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា Salman Khurshid ក្នុងពេលឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅទីក្រុង New Delhi មុននឹងដំណើរទស្សនកិច្ចនៅឥណ្ឌារបស់អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ចាប់ពីថ្ងៃទី១៩ដល់២២វិច្ឆិកា។         រដ្ឋមន្ត្រី Khurshid បានសង្កត់ធ្ងន់ថា ឥណ្ឌារងចាំដំណើទស្សនកិច្ចលើកនេះ​របស់អគ្គលេខាបក្សកុម្មុយនីស្ត Nguyen Phu Trong និងជឿជាក់ថា នេះនឹងជា​របត់​ក្នុងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេស Khurshid បានចាត់ទុកថា ឥណ្ឌានិងវៀតណាមនាបច្ចុប្បន្នមានសក្ដានុភាព​ដ៏​ធំ ធេង​ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគី។         ក្នុងពេលនោះ បណ្ដាទីភ្នាក់ងារសារព័ត៌មានធំៗរបស់ឥណ្ឌាក្នុងរយៈពេល ​២​ថ្ងៃ គឺថ្ងៃទី១៥និង១៦វិច្ឆិកាសុទ្ធតែបានចុះផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ច​ របស់​អគ្គលេខា Nguyen Phu Trong។ បណ្ដាទីភ្នាក់ងារសារព័ត៌មានបាន​អធិប្យាយថា​ ឥណ្ឌានិងវៀតណាមមានទំនាក់ទំនងមិត្តភាពជិតស្និទ្ធ បង្ហាញតាម​រយៈការចែក រំលែកផលប្រយោជន៍កិច្ចសហប្រតិបត្តិការនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងវៀតណាម-ឥណ្ឌាក្នុងរយៈពេលកន្លងមកនិង​ពិតប្រាកដ​នឹង​បានជំរុញយ៉ាងខ្លាំងក្លាថែមទៀតក្នុងដំណើទស្សនកិច្ចលើកនេះ៕