វៀតណាមជាដៃគូរមួយក្នុងចំណោមដៃគូរជួរមុខរបស់ស្ថាប័នអភិវឌ្ឍន៍បារាំង
17/06/2014 10:43
Vovworld-នាថ្ងៃទី១៧មិថុនានៅទីក្រុងហាណូយ ស្ថាប័នអភិវឌ្ឍន៍បារាំង (AFD) រំលឹកខួបលើកទី២០មានវត្តមាននៅវៀតណាម។
យុទ្ធសាស្ត្ររបស់ AFD ប្រមូលផ្ដុំទៅលើវិស័យអភិវឌ្ឍន៍នគរចីរភាព (AFD) Vovworld-នាថ្ងៃទី១៧មិថុនានៅទីក្រុងហាណូយ ស្ថាប័នអភិវឌ្ឍន៍បារាំង (AFD) រំលឹកខួបលើកទី២០មានវត្តមាននៅវៀតណាម។ នៅពិធីនេះ ស្ថាប័នអភិវឌ្ឍន៍បារាំងបូកសរុបសកម្មភាពរបស់ AFD នៅវៀតណាមក្នុងឆ្នាំ២០១៣ឆ្ពោះទៅរំលឹកខួបលើកទី២០នៃសកម្មភាពនៅវៀតណាម។ វៀតណាមជាដៃគូរធំទី២ របស់ AFD លើទូទាំងសកលលោកជាមួយកំរិតសន្យា១ពាន់៥រយលានអឺរ៉ូ។ នាបច្ចុប្បន្នយុទ្ធសាស្ត្ររបស់ AFD ប្រមូលផ្ដុំទៅលើវិស័យចំនួន៣គឺ អភិវឌ្ឍន៍ នគរចីរភាព ជួយឧបត្ថម្ភឲ្យវិស័យផលិតកម្មតាមរបៀបធានាការទទួលខុសត្រូវ សង្គមនិងបរិស្ថាន ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ក្នុងឆ្នាំ២០១៣ AFD បានសន្យាផ្ដល់ជំនួយប្រមាណ១៤៦លានអឺរ៉ូនៅវៀតណាមសំរាប់គំរោងការក្នុងបណ្ដាវិស័យម៉ាក្រូហិរញ្ញវត្ថុ អភិវឌ្ឍន៍នគរ ហេដ្ឋានរចនាសម្ព័ន្ធជនបទ បរិស្ថាននិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ៕
Related






