EU-ABC បានប្រកាសថា ៦៤% នៃអ្នកឆ្លើយ​សំណួរបានបង្ហាញពីផែនការពង្រីកអាជីវកម្មរបស់ខ្លួន​នៅវៀតណាម ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមទីផ្សារអាស៊ានសំខាន់ៗទាំង៦ដែលត្រូវ​បានរៀបរាប់នៅក្នុងការស្ទង់មតិ។ ប្រទេសឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខពីរជាមួយនឹង ៥៧% បន្ទាប់មកគឺប្រទេសម៉ាឡេស៊ី៤៩% និងថៃ ៤៩​% សិង្ហបុរី ៤៤% និងហ្វីលីពីន ៤៣%។

លទ្ធផលនេះត្រូវបានកត់សម្គាល់នៅក្នុងបរិបទដែលអាស៊ានបន្តត្រូវបានសហគ្រាសអឺរ៉ុប​វាយតម្លៃខ្ពស់ចំពោះទស្សនវិស័យសេដ្ឋកិច្ច។ ៧៨​% នៃអ្នកឆ្លើយសំណួរ​បានបង្ហាញពីផែនការពង្រីកប្រតិបត្តិការនៅក្នុងទីផ្សារអាស៊ានយ៉ាងហោចណាស់មួយទីផ្សារ ក្នុង​នោះប្រទេស​វៀតណាម និងឥណ្ឌូនេស៊ីនៅតែជាគោលដៅកំពូលទាំង​ពីរ​៕​