វៀតណាមជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ជាមួយជប៉ុន
24/03/2012 08:12
(VOV)-បន្តដំណើបំពេញទស្សនកិច្ចការងារនៅជប៉ុន របស់គណៈប្រតិភូ ទីក្រុងហាណូយដឹកនាំដោយប្រធាន គណៈកម្មាធិការប្រជាជនទីក្រុង Nguyen The Thao នា ព្រឹកថ្ងៃទី ២៣ មិនា នៅទីក្រុងតូក្យូ លោក Nguyen The Thao

លោក Nguyen The Thaoប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ (រូបថតៈ Internet) (VOV)-បន្តដំណើបំពេញទស្សនកិច្ចការងារនៅជប៉ុនរបស់គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Nguyen The Thao នាព្រឹកថ្ងៃទី ២៣មិនា នៅទីក្រុងតូក្យូ លោក Nguyen The Thao រួមជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន Doan Xuan Hung បានធ្វើ ជាកាស្សិណសាក្សីពិធីចុះហត្ថលេខា ស្តីអំពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៌ មណ្ឌលឧស្សាហកម្មជួយឧបត្ថម្ភហាណូយខាងត្បូងរវាង ក្រុមហ៊ុនភាគហ៊ុន វិនិ យោគអភិវឌ្ឍ N&G(N&G Corp) ជាមួយសម្ព័ន្ធក្រុមហ៊ុនសំណង់ Shimizu។ គំរោងការណ៌នេះ មានតម្លៃ ១ពាន់លានដុល្លារអាមេរិក ។ ប្រធានNguyen The Thao ចាត់ទុកថា គំរោងការណ៌នេះ រួមចំណែកសំខាន់សម្រាប់ការអភិវឌ្ឍន៌ របស់ ទីក្រុងហាណូយ ក៏ដូចជាការងារឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយ កម្មរបស់វៀត ណាម។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Nguyen The Thao បានសម្តែងគោល បំណង ចង់ឲ្យមានអង្គភាពអាជីវកម្មជប៉ុនជាច្រើនមកវិនិយោគនៅវៀតណាមពីមួយថ្ងៃ ទៅមួយថ្ងៃ និងអះអាងថា រដ្ឋអំណាចទីក្រុងហាណូយនឹងបង្កលក្ខណៈងាស្រួលលើគ្រប់ វិស័យសម្រាប់បណ្តាអង្គភាព អាជីវកម្មជប៉ុនគ្រោងនឹងវិនិយោគចូលវៀតណាម។ ក៏ក្នុង ថ្ងៃដ៏ដែល លោក Nguyen The Thao បានជួបធ្វើការជាមួយជាមួយក្រសួង ស្ថាប័នមួយចំ នួន និងរដ្ឋអំណាចទីក្រុងតូក្យូផងដែរ៕
Related






