VOV WorldVOV World
វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០១៥បន្ថយប្រមាណ៥០%នៃចំនួន អ្នកត្រូវជំងឺរបេង។
24/03/2012 08:19
កម្មវិធីបង្កាប្រឆាំងជំងឺរបេងជាតិបានដាក់គោលដៅ ដល់ឆ្នាំ២០១៥បន្ថយប្រមាណ៥០%នៃចំនួនអ្នកត្រូវ ជំងឺរបេង។ ជាមូលដ្ធានឲ្យយុទ្ធសាស្ត្រឆ្ពោះទៅការ លប់​បំបាត់​ជំងឺរបេងនាឆ្នាំ២០៥០។
វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០១៥បន្ថយប្រមាណ៥០%នៃចំនួន អ្នកត្រូវជំងឺរបេង។
ពិធីមិទ្ទីងពិភពលោកបង្កាប្រឆាំងជំងឺរបេង។ (VOV)-នាព្រឹកថ្ងៃទី២៤មិនានៅក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាម កម្មវិធី​ប្រឆាំងជំងឺរបេងជាតិបានរៀបចំសន្និសិទបូកសរុបការងារប្រឆាំងជំងឺ របេង​ដំណាក់កាល២០០៧-២០១១ និងទឹសដៅសកម្មភាពដំណាក់កាល ២០១២-២០១៥។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក កម្មវិធីប្រឆាំងជំងឺរបេងជាតិ ទទួលបាន​និង​ហួសពីគោលដៅផែនការដែលបានដាក់ចេញ។ អនុរដ្ធមន្ត្រី ក្រសួងសុខាភិបាល​វៀតណាម Nguyen Thi Xuyen បានចាត់ទុកថា៖  “ដំណាក់កាល២០០៧-២០១១ជាដំណាក់កាលសំខាន់ ទោះបីមានការ ប្រែប្រួល​និង​កត្តាជាច្រើនជះឥទ្ធពលទៅលើកម្មវិធីបង្កាប្រឆាំងជំងឺរបេងក្តី ប៉ុន្តែ​ដំណាក់កាលកន្លងទៅក៏កត់សម្គាល់ការបើកទូលាយកិច្ចសហប្រតិបត្តិការ អន្តរជាតិជា​មួយបណ្ដាដៃគូរនិងអនុវត្តបច្ចេកទេសជឿនលឿនក្នុងការងារបង្កា ប្រឆាំងជំងឺ​របេងផងដែរ។” កម្មវិធីបង្កាប្រឆាំងជំងឺរបេងជាតិបានដាក់គោលដៅដល់ឆ្នាំ២០១៥បន្ថយ ប្រមាណ៥០%នៃចំនួនអ្នកត្រូវជំងឺរបេង។ ជាមូលដ្ធានឲ្យយុទ្ធសាស្ត្រឆ្ពោះ ទៅការលប់​បំបាត់​ជំងឺរបេងនាឆ្នាំ២០៥០។ ថ្លែងមតិបញ្ជានៅសន្និសិទ ឧបនាយករដ្ធមន្ត្រី Nguyen Thien Nhan បានស្នើរក្រសួងសុខាភិបាលលៃទុក អាទិភាពសំរាប់​ការងារ​បង្កាប្រឆាំងជំងឺរបេង។​រដ្ធអំណាចគ្រប់ជាន់ថ្នាក់ត្រូវ ចាត់ទុកគោលដៅប្រឆាំង​ជំងឺរបេងជាគោលដៅមួយក្នុងចំណោមគោលដៅ អភិវឌ្ឍន៍សេដ្ធកិច្ច-សង្គម​របស់​ដំបន់៕