វៀតណាមកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច និងបណ្តុះបណ្តាលវេជ្ជាជីវ
15/09/2012 08:29
នាថ្ងៃទី ១៤ កញ្ញា នៅទីក្រុងហាណូយ ក្នុងការទទួល ជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាកម្ពុជា ឯកឧត្តម អ៊ិត សំហេង ដែលកំពុងមានដំណើរទស្សកិច្ចនិង បំពេញការងារនៅវៀតណាម ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះគឺជា សកម្មភាពជាក់ស្តែងមួយក្នុងចំណោមសកម្មភាពរំលឹកខួប អនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំង ២ ។

នាថ្ងៃទី ១៤ កញ្ញា នៅទីក្រុងហាណូយ ក្នុងការទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាកម្ពុជា ឯកឧត្តម អ៊ិត សំហេង ដែលកំពុងមានដំណើរទស្សកិច្ចនិងបំពេញការងារនៅវៀតណាម ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះគឺជា សកម្មភាពជាក់ ស្តែងមួយក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើថា៖ ក្នុងរយៈពេលខាងមុខ ក្រសួងទាំង ២ បន្តជំរុញ កិច្ចសហប្រតិបត្តិការ ឲ្យសមស្របនឹងស្ថានភាពអភិវឌ្ឍណន៍សេដ្ឋកិច្ចសង្គមនៃប្រទេស ទាំង ២ ចែករំលេក បទពិសោធន៍ក្នុងការងារបង្កប្រយុទ្ធប្រឆាំងនឹងជំងឺ HIV/AIDS លើកទឹកចិត្តបណ្ដាខេត្ត មានខ្សែព្រំដែនឆាប់គ្នាបង្កើន កិច្ចសហប្រតិបត្តិការ ក្នុងការងារ កាត់បន្ថយភាពក្រីក្រ ។ល។៕ រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាកម្ពុជា ឯកឧត្តម អ៊ិត សំហេង (Image: Vietnamplus)
Related






