VOV WorldVOV World
វៀតណាមមានគ្រោះអាសន្នដ៏ធំធេងដោយសាររងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ
05/09/2012 08:59
VOV-តាមព័ត៌មានរបស់អង្គការនៃអង្គការសហប្រជាជាតិ​​ (UNITED) ប្រចាំ​នៅ​វៀត​ណាម ក្នុងរយៈពេល៣០ឆ្នាំខាង មុខ វៀតណាមជាប្រទេសមួយក្នុង​ចំណោមប្រទេស​ចំនួន​៣០លើពិភពលោកមានគ្រោះអាសន្នដ៏ធំធេងដោយ​ឥទ្ធពល នៃការប្រែប្រួល​អាកាសធាតុ។​
វៀតណាមមានគ្រោះអាសន្នដ៏ធំធេងដោយសាររងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ
VOV-តាមព័ត៌មានរបស់អង្គការនៃអង្គការសហប្រជាជាតិ​​(UNITED) ប្រចាំ​នៅ​វៀត​ណាម ក្នុងរយៈពេល៣០ឆ្នាំខាងមុខ វៀតណាមជាប្រទេសមួយក្នុង​ចំណោមប្រទេស​ចំនួន​៣០ លើពិភពលោកមានគ្រោះអាសន្នដ៏ធំធេងដោយ​ឥទ្ធពលនៃការប្រែប្រួល​អាកាសធាតុ។​ក្នុងខ្លឹមសារយុទ្ធសាស្ត្រជាតិស្តីពី​ការ​ប្រែ​ប្រួល​អាកាសធាតុរបស់​វៀត​ណាម ប្រសិនបើ វៀតណាមគ្មានសកម្មភាពទាន់ពេល​វេលាដូចជាពង្រឹងទំនប់និង​កែលំអរ​ប្រព័ន្ធបញ្ចេញ ទឹក កំរិតទឹកសមុទ្រឡើងខ្ពស់​ប្រមាណ១ម៉ែត្រគិតជាមធ្យមតាមបណ្ដោយម៉ាត់សមុទ្រ វៀតណាមនឹងបណ្ដាល​ការលិចលង់យ៉ាងធ្ងន់ធ្ងរប្រមាណ​ជាង​១ម៉ឺន៧ពាន់គីឡូម៉ែត្រក្រ ឡា ស្មើរនឹង​ជាង៥%នៃទំហំផ្ទៃដីទូទាំងប្រទេស។ ជាពិសេសបានមានខេត្តក្រុង៣៣លើ៦៣រឺដំបន់សេដ្ឋកិច្ច៥លើ៨កំពុងត្រូវ​គំរាម​កំហែងដោយការលិចលង់យ៉ាងធ្ងន់ធ្ងរ។​ក្នុងនោះមានខេត្តចំនួន៤គឺ Kien Giang, Ca Mau, Hau Giang និង​ Soc Trang ត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរបំផុត។​ ដូច្នេះដល់ឆ្នាំ​ ២០៥០​​មានលទ្ធភាពនៅវាលទំនាបទន្លេ Cuu Long អាចមាន​ប្រជាជនប្រមាណ​១លាន​នាក់ត្រូវជំលាសដោយសារកត្តាទំជំនន់និងរាំងស្ងួតជា​បន្តបន្ទាប់៕

More