វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយអង់គ្លេសលើគ្រប់វិស័យ
14/01/2015 05:22
(VOVworld) - ឯកអគ្គរាជទូត Giles Lever បានអះអាង ថា អង់គ្លេសយកចិត្តទុកដាក់ដល់ទំនាក់ទំនង ក៏ដូចជា គាំទ្រដំណើរការអភិវឌ្ឍន៍និងភាពសម្បូរ រុងរឿងរបស់ វៀតណាម។
(VOVworld) - នារសៀលថ្ងៃទី១៣ មករា នៅជំនួបសន្ទនាជាមួយឯកអគ្គរាជទូត អង់គ្លេសលោក Giles Lever ដែលមកទទួលបេសកម្មនៅវៀតណាមនាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung បានអះអាងថា វៀតណាមមានគោលបំណង រួមជាមួយអង់គ្លេសខិតខំប្រឹងប្រែងលាតត្រដាងអនុវត្តប្រកបដោយជាក់ស្ដែង ប្រសិទ្ធភាពនូវកម្មវិធីធ្វើសកម្មភាពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ នាំមកនូវផល ប្រយោជន៍រួមសំរាប់ប្រទេសទាំង២។លោក Nguyen Tan Dung បានស្នើរឲ្យភាគី ទាំង២ជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបតិ្តការលើវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគអប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា យោធានិងសន្តិសុខ ព្រមទាំងស្នើរឲ្យអង់គ្លេសបន្តជួយឧបត្ថម្ភប្រភពទុន ODA សំរាប់វៀតណាមផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយ ឯកអគ្គ រាជទូតអង់គ្លេសលោក Giles Lever (រុបថត៖VGP) លោក Nguyen Tan Dung ក៏សំដែងគោលបំណងថា អង់គ្លេសបន្តគាំទ្រការអនុម័ត លើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនិងដៃគូលើគ្រប់វិស័យ (PCA)រវាងវៀតណាម និងសហភាពអឺរុប (EU) ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី (FTA) រវាងវៀតណាមនិង EU យ៉ាងឆាប់រហ័ស។លោកនាយករដ្ឋមន្រ្តីចាត់ ទុកថា កិច្ចព្រមព្រៀងទាំងនេះនឹងបង្កើតឡើងរបៀងគតិ្តយុត្តថ្មីនិងបង្កលក្ខណៈងាយ ស្រួលដើម្បីជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងអង់គ្លេស និយាយដោយឡែកនិងវៀតណាមEU និយាយរួម។ រីឯខ្លួនវិញ ឯកអគ្គរាជទូត Giles Lever បានអះអាងថា អង់គ្លេសយកចិត្តទុកដាក់ ដល់ទំនាក់ទំនង ក៏ដូចជាគាំទ្រដំណើរការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងរបស់ វៀតណាម។ឯកអគ្គរាជទូតបានឲ្យដឹងថា អង់គ្លេសបានអនុម័តជាផ្លូវការលើកិច្ច ព្រមព្រៀង PCA និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះការដែល EUអនុម័យនិងចុះហត្ថ លេខាលើ PCA និង FTA ជាមួយវៀតណាមយ៉ាងឆាប់ៗ។ឯកអគ្គរាជទូតបាន លើកច្បាស់ថា អង់គ្លេសមានគោលបំណងសហប្រតិបតិ្តការយ៉ាងស្អិតរមួត ជាមួយវៀតណាមក្នុងបញ្ហាទូទាំងពិភពលោកដូចជា ការទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ បង្ការប្រឆាំងការជួញដូរសត្វព្រៃនិងរព្រៃឈើ និងសកម្មភាពរក្ស សន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ៕
Related






