ក្នុងកិច្ចពិភាក្សា ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ បានឯកភាពគ្នា បង្កើតកម្រិតថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែងទ្វេភាគី ជាពិសេសការជំរុញការអភិវឌ្ឍពាណិជ្ជកម្មដែលមានតុល្យភាព និងចីរភាព ការវិនិយោគដែលមានគុណភាពខ្ពស់ ការតភ្ជាប់ផ្លូវដែកទំនើប និងស៊ីសង្វាក់គ្នា; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់នានា ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ និងទេសចរណ៍។ ជាមួយគ្នានេះ សម្របសម្រួលពហុភាគីឱ្យកាន់តែជិតស្និទ្ធ គ្រប់គ្រងព្រំដែនគោកប្រកបដោយប្រសិទ្ធភាព ហើយគ្រប់គ្រង ដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែប្រសើរឡើង រក្សាស្ថិរភាព និងសន្តិភាពនៅសមុទ្រផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សា លោក ជិន ថាញ់មិន និងលោក ចាវ លេជីបានធ្វើជាសហប្រធាននៃសម័យប្រជុំលើកទីពីរនៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ ភាគីទាំងពីរបានផ្តោតលើការផ្លាស់ប្តូរទស្សនៈអំពីប្រធានបទជាច្រើន រួមទាំង ការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អភិបាលកិច្ចសង្គម និងការពង្រឹងមូលដ្ឋានគ្រឹះសង្គម; វិធានការដើម្បីបង្កើនតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិកំពូលក្នុងការតាក់តែងគោលនយោបាយ និងច្បាប់ ការតភ្ជាប់ស្ថាប័ននិងផែនការមេ ការបង្កើតក្របខ័ណ្ឌច្បាប់បើកចំហសម្រាប់កិច្ចសហប្រតិបត្តិការ; ការអនុវត្តមុខងារត្រួតពិនិត្យកំពូល ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្ត សហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងលំហអភិវឌ្ឍន៍ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត អភិបាលកិច្ចទីក្រុងឆ្លាតវៃ កិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន៕





