វៀតណាមនិងចិនរៀបចំការសន្ទនាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០១២
08/11/2012 11:40
(VOVworld) – នាព្រឹកថ្ងៃទី ៨ វិច្ឆិកា គណៈកម្មាធិការ ប្រជាជនខេត្ត Lao Cai (ភាគខាងជើងវៀតណាម) និង រដ្ឋាភិបាលប្រជាជនខេត្ត Yunnan (ចិន) បានរៀបចំ ការសន្ទនាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០១២ នៅស្រុក Hekou ខេត្ត Yunnan (ចិន) ។

(VOVworld) – នាព្រឹកថ្ងៃទី ៨ វិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្ត Lao Cai (ភាគខាងជើងវៀតណាម) និងរដ្ឋាភិបាលប្រជាជនខេត្ត Yunnan (ចិន) បានរៀបចំការសន្ទនាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០១២ នៅស្រុក Hekou ខេត្ត Yunnan (ចិន) ។ តាមនោះ ក្នុងរយៈពេលកន្លងមក តំលៃប្រាក់ពាណិជ្ជកម្មនាំចេញនាំចូលទទួលបានជាង ៨០ លាន ដុល្លា អាមេរិក។ បណ្ដាសកម្មភាពសហប្រតិបត្តិការទ្វេភាគីក្នុងកិច្ចការពារខ្សែ ព្រំដែន រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ប្រយុទ្ធប្រឆាំងនឹងបទល្មើស ត្រូវ បានអនុវត្តដោយព្រមៗគ្នា។ ក្នុងការសន្ទនានេះ ភាំគីទាំង ២ បានឯកភាព បន្តបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍និង វិនិយោគ នៅច្រក់ទ្វា ព្រំដែនអន្តរជាតិ Lao Cai- Hekou ឲ្យខ្លាំងក្លាថែមទៀត៕
Related






