វៀតណាមនិងចក្រភពអង់គ្លេស៍និងអៀកឡង់ខាងជើងចេញសេចក្តី ថ្លែងការណ៍រួម
24/01/2013 10:30
VOV-ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នៅចក្រ ភពអង់គ្លេស៍និងអៀកឡង់ខាងជើងចាប់ពីថ្ងៃទី២២ដល់ ថ្ងៃទី២៣មករាតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រី អង់គ្លេស៍លោក David Cameron ភាគីទាំងពីរបានចេញសេចក្តី ថ្លែងការណ៍រួម។

VOV-ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀត ណាមលោក Nguyen Phu Trong នៅចក្រភពអង់គ្លេស៍និងអៀកឡង់ខាងជើងចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី ២៣មករាតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីអង់គ្លេស៍លោក David Cameron ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការរួមបានអះអាងថា ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ដូចជារបៀប មួយដើម្បីអនុវត្តគោលដៅនៃផែនការសកម្មភាពដៃគូយុទ្ធសាស្ត្រឆ្នាំ២០១៣។ ភាគីទាំងពីរលើកទឹកចិត្តបង្កើនការផ្លាស់ប្តូររវាងបក្សកុម្មុយនីស្តវៀតណាមជាមួយ បណ្ដាគណៈបក្សនយោបាយអង់គ្លេស៍អង្គការបណ្ឌិតសភានិងគោលនយោបាយ យុទ្ធសាស្ត្ររបស់អង់គ្លេស៍។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថាគាំទ្រទាំងស្រុងការអនុម័ត លើកិច្ច ព្រមព្រៀងសហប្រតិបត្តិការនិងដៃគូលើគ្រប់វិស័យវៀតណាម-EU (PCA) យ៉ាងឆាប់រហ័ស។ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong រួមជាមួយក្រុមបណ្ដាមិត្តភ័ត្តអង់គ្លេសរបស់វៀតណាម។ (Image: Internet) ភាគីទាំងពីរបន្តគាំទ្ររាល់ការខំប្រឹងប្រែងសំដៅកសាងដំបន់អាស៊ី-អាគ្នេយ៍សន្តិភាព ស្ថេរភាពសហប្រតិបត្តិការនិងមិត្តភាព សង្កត់ធ្ងន់ការចាំបាច់ធានាសន្តិសុខសុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធីលើមូល ដ្ឋានច្បាប់អន្តរជាតិរួមទាំងខ្លឹមសារដែលបានលើកឡើងក្នុងអនុសញ្ញាអង្គការសហប្រជា ជាតិអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ភាគីទាំងពីរបានអះអាងឡើងវិញនូវសារៈសំខាន់របស់សេចក្តីថ្លែងការសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានចុះហត្ថលេខា នាឆ្នាំ២០០២និងស្វាគមរាល់ការបោះជំហានសំដៅសុក្រិដ្ឋក្រមប្រតិបត្តិសំរាប់ភាគីនៅ សមុទ្រខាងកើត (COC)។ ភាគីទាំងពីរបានសន្យាខំប្រឹងប្រែងទទួលបានគោលដៅបង្កើនតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីឡើង៤ពាន់លានដុល្លារអាមេរិកនិងវិនិយោគរបស់អង់គ្លេស៍ចូលមកវៀតណាម ទទួលបាន៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣និងឯកភាពពង្រីកនូវទំនាក់ទំនង ដៃគូយ៉ាងខ្លាំងក្លានាបច្ចុប្បន្ន ប្រមូលផ្ដុំទៅលើវិស័យស្នូលមួយចំនួនដូចជាជួយឧបត្ថម្ភ វៀតណាមសំរេចគោលដៅសហ្សសវត្ស (MDGs)។ ភាគីទាំងពីរបានពេញចិត្តកត់សម្គាល់ ទំនាក់ទំនងការពារជាតិបានបង្កើនរវាងប្រទេសទាំងពីរ បង្ហាញតាមរយៈចង់បើកការិ យាល័យសេនានុព័ន្ធវៀតណាមប្រចាំនៅអង់គ្លេស៍និងដំណើរទស្សនកិច្ចជាលើកដំបូង របស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស៍មួយរូប។ អគ្គលេខា Nguyen Phu Trong បានមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញ នៅកន្លែងដែលលោកធ្លាប់ធ្វើការក្នុងដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ។ (Image: Internet) មុននោះក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី២៣មករា អគ្គលេខា Nguyen Phu Trong បានមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញនៅកន្លែង ដែលលោកធ្លាប់ធ្វើការក្នុងដំណើរទៅស្វែងរកផ្លូវសង្គ្រោះជាតិ។ នាថ្ងៃដ៏ដែលរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបធ្វើការជាមួយ រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស៍លោក Hugo Swire ផងដែរ៕
Related





