VOV WorldVOV World
វៀតណាមនិងជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម
12/11/2012 11:42
ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ វិច្ឆិកា គណះប្រតិភូអង្គភាពអាជីវកម្ម​ជប៉ុន ​ដឹកនាំដោយ ថ្នាក់ដឹកនាំ ក្រសួង ឧស្សាហ-ពាណិជ្ជកម្មជប៉ុន (METI) និង​កាសែត ​Mainichi បានមកបំពេញទស្សនកិច្ច​នៅវៀតណាម ​ដើម្បី ​ស្វែងយល់​អំពី​ឱកាសសហប្រតិបត្តិការ ជាមួយអង្គភាពអាជីវកម្មវៀតណាម
វៀតណាមនិងជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម
          ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ វិច្ឆិកា គណះប្រតិភូអង្គភាពអាជីវកម្ម​ជប៉ុន ​ដឹកនាំដោយ ថ្នាក់ដឹកនាំ ក្រសួង ឧស្សាហ-ពាណិជ្ជកម្មជប៉ុន (METI) និង​កាសែត ​Mainichi បានមក បំពេញទស្សនកិច្ច​នៅវៀតណាម ​ដើម្បី ​ស្វែងយល់​អំពី​ឱកាសសហប្រតិបត្តិការ ជាមួយ អង្គ ភាពអាជីវកម្មវៀតណាម ទន្ទឹមនឹងនោះ ត្រៀមរៀបចំអោយការអនុវត្ត គំរោងការណ៍  Cool Japan របស់ METI នៅវៀតណាម។ ​តាមលោក Naoyuki Kawagoishi នាយករងគំ រោង ការណ៍ Cool Japan បានអោយដឹងថា៖ Cool Japan   ជាគំរោងការណ៍ ​នាំបណ្ដាផលិត ផល​មុខរបរ ​បច្ចេកវិទ្យាល្អបំផុតរបស់ជប៉ុន ទៅកាន់បរទេស។ បណ្ដាអង្គភាពអាជីវកម្ម ជប៉ុន​នឹងសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មបរទេស ដើម្បីលក់ផលិតផលជប៉ុន  នៅប្រទសនោះ តាមបទដ្ឋានមានផលប្រយោជន៍ដូចគ្នា។ លោក Naoyuki Kawagoishi ក៏ បានអោយដឹងថា៖អង្គភាពអាជីវកម្មជប៉ុន ឃើញនូវ​សក្ដានុភាពជាច្រើន នៃប្រភេទសេវា កម្ម​នៅវៀតណាម។ ជប៉ុនអាច​រួមសហការជាមួយវៀតណាម បើកមជ្ឈមណ្ឌលបណ្ដុះ បណ្ដាល កីឡាបាល់ទាត់ បាល់ទះ តន្ត្រី …ជាដើម៕ វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម(INTERNET)

More