VOV WorldVOV World
វៀតណាមនិងកម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការអំពីវប្បធម៌និង វិចិត្រសិល្បះ
28/03/2013 09:05
នាយប់ថ្ងៃទី ២៧ មិនា នៅទីក្រងុហាណូយ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ ​កីឡា និងទេសចរណ៍វៀតណាម លោក Hoang Tuan Anh បានមាន​ជំនួបធ្វើការជាមួយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះកម្ពុជា លោកហ៊ីមឆែម សំដៅវាយតំលៃអំពីលទ្ធផលនៃ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យវប្បធម៌ វិចិត្រសិល្បះក្នុង រយះពេលកន្លងទៅ ឯកភាពខ្លឹមសារសហប្រតិបត្តិការក្នុងឆ្នាំ ២០១៣ និងរយះពេលខាងមុខនេះ។
វៀតណាមនិងកម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការអំពីវប្បធម៌និង វិចិត្រសិល្បះ
នាយប់ថ្ងៃទី ២៧ មិនា នៅទីក្រងុហាណូយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ​កីឡានិងទេស ចរណ៍វៀតណាម លោក Hoang Tuan Anh បានមាន​ជំនួប​ធ្វើការជាមួយ រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បះកម្ពុជា លោកហ៊ីមឆែម សំដៅវាយតំលៃអំពីលទ្ធផលនៃកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរ លើ​វិស័យវប្បធម៌ វិចិត្រសិល្បះក្នុងរយះពេលកន្លង ទៅ  ឯកភាពខ្លឹមសារសហប្រតិបត្តិការក្នុងឆ្នាំ ២០១៣ និងរយះពេលខាងមុខនេះ។ រដ្ឋមន្ត្រីទាំងពីររូបនេះ បានឯកភាពបន្តរួមសហការរៀបចំ÷​សប្ដាហ៍វប្បធម៌ កម្ពុជានៅ វៀតណាម​២០១៣ បន្តរួមសហការរៀបចំបណ្ដាសម្មភាពផ្លាស់ប្តូរវប្បធម៌ វិចិត្រសិល្បះ  រវាងប្រជាជននៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ …ជាដើម។ រដ្ឋ​មន្ត្រី Hoang  Tuan Anh ក៏បានជំរាបជូនដំណឹងអំពីរដ្ឋមន្ត្រី ហ៊ីមឆែង ថា÷ ​បណ្ដា​សាលាវប្បធម៌ វិចិត្រ សិល្បះវៀតណាមនឹងលៃទុកអាហាររូបករណ៍មួយចំនួន សំរាប់និស្សិតកម្ពុជា(ក្រៅពី បណ្ដាអាហាររូបករណ៍ដែលបានរដ្ឋាភិបាលនៃ​ប្រទេសទាំងពីរបានចុះហត្ថលេខា)មក សិក្សារ។ រដ្ឋមន្ត្រីទាំងពីររូប បានអះអាងជាថ្មីម្តង់ទៀត ថាកិច្ចសហប្រតិបត្តិការសកម្ម  រវាង ក្រសួងទាំងពីរ លើវិស័យ វប្បធម៌ វិចិត្រសិល្បះក្នុងរយះពេលកន្លងទៅ ជាមួយលទ្ធ ផលជាក់ស្ដែង​នានានឹងរួមចំណែក ជំរុញទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាព លើ​គ្រប់ វិស័យ រវាងវៀតណាមនិងកម្ពុជា៕ វៀតណាមនិងកម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការអំពីវប្បធម៌និងវិចិត្រសិល្បះ(internet)