VOV WorldVOV World
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
22/04/2012 08:44
VOV-ក្នុងបទឆ្លើយតបសំភាសរបស់អ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាម ស្តីអំពីស្ថានភាពវិនិយោគ របស់បណ្តាអង្គភាពអាជីវកម្មវៀតណាមនៅឡាវ សមាជិកការរិយាល័យនយោបាយ និងជា ឧបនាយករដ្ឋមន្រ្តីឡាវ Somsavat Lengsavat ឲ្យដឹងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង ប្រទេស ទាំងពីរក្នុងឆ្នាំ២០១២នេះ ល្អជាងបើ ប្រៀបនឹងឆ្នាំមុន។
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច VOV-ក្នុងបទឆ្លើយតបសំភាសរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀត ណាម ស្តីអំពីស្ថានភាពវិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មវៀតណាម នៅឡាវ សមាជិកការរិយាល័យនយោបាយ និងជាឧបនាយករដ្ឋមន្រ្តីឡាវ Somsavat Lengsavat ឲ្យដឹងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេស ទាំងពីរក្នុងឆ្នាំ២០១២នេះ ល្អជាងបើប្រៀបនឹងឆ្នាំមុន។ ជាក់ ស្តែងគឺ តម្លៃប្រាក់ពាណិជ្ជកម្ម បានឡើងពី៤រយលានដុល្លារ នាឆ្នាំ ២០១១ ឡើងជាង ៥រយលានដុល្លារនាឆ្នាំ ២០១២ ។ ចំពោះវិស័យវិនិយោគ វៀត ណាមជា ប្រទេស១ ក្នុងចំណោមប្រទេស ៣ដែលនាំមុខអំពីការវិនិយោគ បរទេស នៅឡាវ។  លោក Somsavat Lengsavat ក៏បានសម្តែងគោលបំណង ថា បណ្តាអង្គភាពអាជីវកម្មវៀតណាមបន្តពង្រិកវិស័យវិនិយោគនៅឡាវ ក្នុងពេល អនាគត។លោក Somsavat Lengsavat និយាយថា៖         “ខ្ញុំមានគោលបំណងថា បណ្តាអង្គភាពអាជីវកម្មវៀតណាម ទៅដំាបន្លៃ ស្អាតដើម្បីនាំចេញ កែច្នៃកសិកផល រុក្ខផល និងជលផល។ សព្វថ្ងៃ ប្រជាជនយើងខ្ញុំបានដំាពោធ ដំឡូងមី ក្នុងនោះ ភាគច្រើនគឺនាំចេញ វត្ថធាតុដើមពុំទាន់កែច្នៃ បើចង់បង្កើនតម្លៃគឺត្រូវមានរោង ចក្រកែច្នៃ។ វិស័យសុខាភិបាលក៏ត្រូវការវិនិយោគណាស់។ ទន្ទឹមនឹងនោះ យើង ខ្ញុំលើកទឹកចិត្តបណ្តាអង្គភាពអាជីវកម្មមកទីនេះ ដើម្បីកសាងសាលា ពិសេសក​សាងសាលាបចេ្ចកវិទ្យាខ្ពស់”៕