VOV WorldVOV World
វៀតណាមនិងប៊ុលហ្គារីចេញសេចក្ដីថ្លែងការណ៍រួម
28/10/2013 11:21
(VOV)_វៀតណាមនិង ប៊ុលហ្គារីបានចេញសេចក្ដីថ្លែងការណ៍រួម​ ក្នុងឱកាស ប្រធានាធិបតីប៊ុលហ្គារី Rosen Plevneviev បាន​​អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ សេក្ដីថ្លែងការរួមនេះ បានអះអាងច្បាស់នូវការបន្តបង្កើនការផ្លាស់ប្តូរគណះប្រតិភូជាន់ខ្ពស់ដើម្បីបង្ហាញការប្តេជ្ញាចិត្តអំពីនយោបាយ។
វៀតណាមនិងប៊ុលហ្គារីចេញសេចក្ដីថ្លែងការណ៍រួម
(VOV)_វៀតណាមនិង ប៊ុលហ្គារីបានចេញសេចក្ដីថ្លែងការណ៍រួម​ ក្នុងឱកាស ប្រធានា ធិបតីប៊ុលហ្គារី Rosen Plevneviev បាន​​អញ្ជើញមកបំពេញទស្សនកិច្ចនៅ វៀតណាម។ សេក្ដីថ្លែងការរួមនេះ បានអះអាងច្បាស់នូវការបន្តបង្កើនការផ្លាស់ប្តូរ គណះ ប្រតិភូជាន់ខ្ពស់ដើម្បីបង្ហាញការប្តេជ្ញាចិត្តអំពីនយោបាយ។ ទន្ទឹមនឹងនោះ បង្កើនកម្លាំងចល ករដ៏សែនសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើ គ្រប់វិស័យ។ វៀតណាមនិង ប៊ុលហ្គារី បានឯកភាពង្កើននិងពហុបែបភាវូបនីយកម្ម កិច្ចសហប្រតិបត្តិ​ការសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ភាគីទាំងពីបានអះអាងនូវការយកចិត្ត ទុកដាក់  បង្កលក្ខណះងាយស្រួលសំរាប់សហគមន៍ជនវៀតណាមនៅ ប៊ុលហ្គារី​  ក៏ដូចជាជន ប៊ុលហ្គារី នៅវៀតណាមរស់នៅនិងធ្វើការ។ វៀតណាមនិងប៊ុលហ្គារីចេញសេចក្ដីថ្លែងការណ៍រួម (vov) នៅលើវិស័យទំនាក់ទំនងអន្តរជាតិ៖ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើតួនាទី ជាស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាព និងសន្តិសុខសកល  ជំរុញការរីកចំរើនរបស់ខឿនសេដ្ឋកិច្ច សង្គម…។ល។ ​ភាគីទាំងពីរនឹងបង្កើនកិច្ចសហ ប្រតិបត្តិការនៅអង្គការសហប្រជាជាតិ ក៏ដូចជាបណ្ដាវេទិកានានានៅក្នុងតំបន់និង អន្តរជាតិទៀតផង៕