VOV WorldVOV World
វៀតណាមនិងអាមេរិកបន្តសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាម។
14/06/2013 11:53
VOV-នាថ្ងៃទី១៣មិថុនាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc​ Cuong បានចូលរួមជំនួបប្រចាំឆ្នាំរបស់សម្ព័ន្ធជាតិបណ្ដាគ្រួសារ ​POW-MIA អាមេរិក (គ្រួសារ​មាន​ទាហានអាមេរិកត្រូវស្លាប់រឺបាត់ខ្លួនក្នុងសង្គ្រាម) តាម​​សេចក្តី​អញ្ចើញ​របស់សម្ព័ន្ធនេះ។​
វៀតណាមនិងអាមេរិកបន្តសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong (vietnamplus.vn)         VOV-នាថ្ងៃទី១៣មិថុនាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc​ Cuong បានចូលរួមជំនួបប្រចាំឆ្នាំរបស់សម្ព័ន្ធជាតិបណ្ដាគ្រួសារ ​POW-MIA អាមេរិក (គ្រួសារ​មាន​ទាហានអាមេរិកត្រូវស្លាប់រឺបាត់ខ្លួនក្នុងសង្គ្រាម) តាម​​សេចក្តី​អញ្ចើញ​របស់សម្ព័ន្ធនេះ។​ នេះ​ជាលើកដំបូងដែលឯកអគ្គរដ្ឋទូតវៀត ​ណាមប្រចាំនៅ​អាមេរិកចូលរួមជំនួបប្រចាំឆ្នាំ​របស់​សម្ព័ន្ធបណ្ដាគ្រួសារ POW- MIA។ ថ្លែងមតិនៅជំនួប​ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong បាន​លើកច្បាស់ថា នៅ​វៀតណាមក៏នៅមាន​ករណី​ជាច្រើនបាត់ខ្លួនក្នុងសង្គ្រាម។ ​វៀតណាមបាន​សហប្រតិបត្តិការសុឆន្ទះជាមួយ​អាមេរិកក្នុងបញ្ហា​ MIA ក្រោយនឹងសង្គ្រាមនិង ​ចាត់​ទុក​នេះ​ជា​បញ្ហាមនុស្សធម៍។ ឯកអគ្គរដ្ឋទូត​បានកត់សម្គាល់កិច្ច​សហប្រតិបត្តិការ​របស់អាមេរិកក្នុងការ​ផ្ដល់ព័ត៌មាន​ទាក់ទិនដល់ករណីកងទ័ពវៀតណាមជិត១ពាន់​នាក់ត្រូវបាត់ខ្លួនក្នុងសង្គ្រាម។​ ក្នុង​ឱកាសនេះ​ដែរ​ ឯកអគ្គរដ្ឋទូតជាថ្មី​ម្ដងទៀតអះអាង គោលជំហររបស់រដ្ឋាភិបាលវៀតណាម​បន្ត​សហប្រតិបត្តិការជា​មួយអាមេរិកក្នុងបញ្ហា MIA ទន្ទឹមនឹងនោះអំពាវនាវរដ្ឋាភិបាលក៏​ដូច​ជា​​បណ្ដា​​អង្គការ​សង្គមអាមេរិក​ ក្នុងនោះ មានសម្ព័ន្ធបណ្ដាគ្រួសារ POW-MIA បន្ត​ផ្គត់​ផ្គង​​​ព័ត៌មាន​អំពីបណ្ដាករណីបាត់ខ្លួន របស់កងទ័ពវៀតណាម ជួយឧបត្ថម្ភថែមទៀតសំរាប់​វៀត​ណាមក្នុងការ​ជំនះពុកពារ លើផលវិបាកនៃសង្គ្រាមពិសេសគឺ អំពីបញ្ហាជាតិគីមីពុលព័រលឿងទុំនិងការរាវរក គ្រាប់​បែកម៉ីន៕