វៀតណាមនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
03/08/2012 07:36
(VOVworld)-នាថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Song Ja Rip។

ឧបនាយករដ្ឋមន្ត្រីទទួលជួបជាមួយលោក Song Ja Rip (រូបថតៈchinhphu.vn) (VOVworld)-នាថ្ងៃទី២សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាសា ធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Song Ja Rip។ ក្នុងជំនួបសន្ទនា ឧប នាយករដ្ឋមន្ត្រីNguyen Thien Nhan បានអះអាងថា៖វៀតណាមមានគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំជាមួយសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េ និងនឹងបង្កលក្ខណៈឲ្យនិស្សិតនៃសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េមកសិក្សានៅវៀតណាម។ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានចាត់ទុកថា៖ វៀតណាមគឺជាសមាជិកសកម្មរបស់អាស៊ាន ដូច្នេះ វៀត ណាមនឹងក្លាយទៅជាជាស្ពាន តភ្ជាប់ ដើម្បី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយបណ្ដាប្រទេសសមាជិកក្នុងប្លុក នេះ។ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា Song មានគោលបំណងថា៖ ក្នុងរយៈពេលខាង មុខកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាង ប្រទេសទាំង ២ នឹងត្រូវបានជំរុញ យ៉ាងខ្លាំងថែមទៀត សមស្របនឹងសក្តានុភាពរបស់ភាំគី ទាំង ២៕
Related





