VOV WorldVOV World
វៀតណាមនិងស៊ីលីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
22/03/2012 11:40
ប្រធានរដ្ធ Truong Tan Sang បានអះអាងថា ដំណើរ ទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតីស៊ីលីបានរួម​ចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម -ស៊ីលីកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍ឡើងកំពស់ថ្មី
វៀតណាមនិងស៊ីលីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
(រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម) (VOV)-ពិធីទទួលប្រធានាធិបតីសាធារណៈរដ្ធស៊ីលី Sebastian Pinera Echenique ដែល​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តី អញ្ជើញ​របស់​ប្រធានរដ្ធវៀតណាម Truong Tan Sang បានប្រព្រឹត្តទៅនាថ្ងៃទី ២២មិនានៅក្រុង​ហាណូយ។​ក្រោយពិធីទទួល ប្រមុខរដ្ធទាំងពីររូបបានដំណើរ ការសន្ទនា។ ក្រោយពិធីសន្ទនា ប្រធានរដ្ធវៀតណាម Truong Tan Sang និង​​ ប្រធានាធិបតី​ស៊ិលី Sebastian Pinera Echenique បាចេញសេចក្តីថ្លែងការណ៏រួមវៀត ណាម-ស៊ីលី ក្នុងនោះអះអាងថា៖នឹង បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ វិស័យឲ្យខ្លាំងក្លាថែមទៀត។ នៅក្នុង​​ ​ជំនួប​ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានក្រោយ ពិធីសន្ទនា ប្រធានរដ្ធ Truong Tan Sang បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ របស់ប្រធានាធិបតីស៊ីលីបានរួម​ចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម- ស៊ីលីកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍ឡើងកំពស់ថ្មី៖ “ទំនាក់ទំនងវៀតណាម-ស៊ីលីដែលត្រូវ បាន លោកប្រធានហូជីមិញនិងលោក​ប្រធានាធិបតី Sanvado Sinde ដាក់គ្រឹះស្ថាន ក្នុងរ យៈពេលកន្លងមក បាន​អភិវឌ្ឍន៍​សកម្ម ។ ភាគីទាំងពីរជានិច្ចកាលលៃទុក ឲ្យគ្នានួវ មនោសញ្ជេតនាដ៏​ល្អ​ប្រសើរ។ ទំនាក់ទំនងសេដ្ធកិច្ច-ពាណិជ្ជកម្មទ្វេភាគី បានអភិវឌ្ឍន៍ យ៉ាងលឿន​និង​មានឪកាសជាច្រើនដើម្បីអភិវឌ្ឍន៍តទៅទៀត។” រីឯ ប្រធានាធិបតី  Sebastian Pinnera Echinique បានសម្តែងនូវចំណាប់​អារម្មចំពោះប្រពៃណី និងការអភិវឌ្ឍន៌ របស់វៀតណាមក្នុង រយៈពេលជិតៗនេះ។ លោក Sebastian Pinnera Echinique មាន ប្រសាស្រ្តថា៖    “វៀតណាមជាប្រទេសមានកម្រាស់ប្រវត្តិសាស្រ្ត ខ្ញុំកោតសសើរ ការ តស៊ូ​ដន្តើមយកឯករាជ្យនិងការអភិវឌ្ឍន៌របស់វៀតណាមក្នុងរយៈពេលថ្មីៗ នេះ។ វៀតណាម​មានខឿនសេដ្ឋកិច្ចខ្លៀវក្លា ស្ថិតក្នុងតំបន់​ប៉ាស៊ីហ្វិក និងជាចំណុច ភ្លឺរបស់​ពិភពលោក។ ទំនាក់ទមនងនៃ​ប្រទេស​ ទាំងពីរមានការអភិវឌ្ឍន៌ យ៉ាងល្អប្រសើ ដោយមានបណ្តា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាមូលដ្ឋាន​សម្រាប់​ជំរុញ តំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។” ក៏នា​​ថ្ងៃ​ដដែល ប្រធានាធិបតី Sebastian Pinera Echenique បានជួបសន្ទនា​ជា​ មួយ​ប្រធានរដ្ធសភាវៀតណាម Nguyen Sinh Hung ជួបសំដែងការគួរសម​ អគ្គលេខា​បក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong និងជួបសន្ទនាជា មួយ​នាយករដ្ធមន្ត្រី Nguyen Tan Dung។ មុននោះនាព្រឹកថ្ងៃទិ២២មិនា ប្រធានាធិបតីស៊ីលី Sebastian Pinera Echenique បានមកគោរពវិញ្ញាណក្ខ័នលោកប្រធានហូជីមិញនៅប្រាំងតម្កល់សព្វ ដាក់ កម្រង​​ផ្កានៅស្តូបបណ្ដាវីរជនយុទ្ធជនពលីជាដើម៕

More