វៀតណាមនិងដាណឺម៉ាកបង្កើនកិច្ចសហប្រតិបត្តិការ
08/11/2012 10:22
(VOV)_ពិធីទទួលនាយករដ្ឋមន្ត្រីដាណឺម៉ាក Helle Thorning Schmidt ដែលមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen tan Dung បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងហាណូយ។

(VOV)_ពិធីទទួលនាយករដ្ឋមន្ត្រីដាណឺម៉ាក Helle Thorning Schmidt ដែលមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់ នាយក រដ្ឋមន្ត្រី វៀតណាម លោក Nguyen tan Dung បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុង ហាណូយ។ នៅក្នុងជំនួបសន្ទនា បន្ទាប់ពីពិធីទទួល ភាគីទាំងពីរបានឯកភាព ជំរុញ ខ្លាំងក្លាទំនាក់ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ លើបណ្ដាវិស័យ ៖ ប្រែប្រួលអាកាសធាតុ បរិស្ថាន ថាមពល និងកំណើនបៃតងរវាងប្រទេសទាំងពីរ ប្រមូលផ្តុំជំរុញ កិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម …។ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើថា៖ ដាណឺម៉ាក់ បន្តគាំទ្រវៀតណាម ក្នងុការបង្កើនទំនាក់ទំនងលើគ្រប់វិស័យ ជា មួយ សហភាពអឺរ៉ុប EU និងអះអាងថា៖ក្នុងតួនាទីជាអ្នកសម្រុះសម្រួលនៃទំនាក់ទំនង ASEAN – EU វៀតណាមនឹងជំរុញខ្លាំងទំនាក់ទំនង ASEAN – EU និងយាយរួម និង អាស៊ាន និងដាណឺម់ាក់និយាយដោយឡែក។ នាយករដ្ឋមន្ត្រី ដាណឺម៉ាក់អះអាងថា៖ នឹងគាំទ្រយ៉ាង ខ្លាំងក្លាចំពោះការដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិ និងសកម្មជំរុញទំនាក់ទំនង វៀតណាម – EU អោយ ខ្លាំងក្លាថែមទៀត៕ នាយករដ្ឋមន្ត្រីដាណឺម៉ាក់ Helle Thorning Schmidt និងនាយករដ្ឋមន្ត្រី Nguyen Tan Dung (http://baodientu.chinhphu.vn/) នាថ្ងៃនេះដែរ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម Truong Tan Sang បាន ទទួលជួបជាមួយ លោកស្រីHelle Schomidt នាយករដ្ឋមន្ត្រីដាណឺម៉ាក់។ នៅក្នុងជំនួប នេះ ប្រធានរដ្ឋTruong Tan Sang បានអះអាងថាការជួយឧបត្ថម្ភ ODA របស់ដាណឺម៉ាក ចំពោះវៀតណាម ត្រូវបានអនុវត្តប្រកបដោយមានប្រសិទ្ធភាព ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការបោះជំហានយ៉ាងខ្លាំងក្លា។ ប្រធានរដ្ឋបាន សង្កត់ធ្ងនថា៖វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន សំដៅជំរុញទំនាក់ទំ នងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក Helle Schomidt ក៏បាន អះអាងថា៖ដាណឺម៉ាក់ នឹងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើបណ្ដាវិស័យដែលដាណឺម់ាក់មានឧត្តមភាព ដូចជា៖ថាមពល កាត់បន្ថយភាពក្រីក្រ …។ល។ នាយករដ្ឋមន្ត្រីដាណឺម៉ាក់ Helle Schomidt មានគោលបំណងថា៖ការដែល ភាគី ទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគ្រប់វិស័យ នាឆ្នាំខាងមុខនេះ នឹងបើក ចេញឱកាសសហប្រតិបត្តិការថ្មីលើគ្រប់វិស័យ ដូចជា៖សេដ្ឋកិច្ច នយោបាយ វប្បធ៌ម អប់រំ រវាងប្រទេសទាំងពីរ ក៏ដូចជា ជាមួយ EUដែរ៕
Related






